ស្នេហា K-Pop យូរឆ្នាំមែន ប៉ុន្តែអ្នកអាចនឹងមិនធ្លាប់ដឹងរឿងពិតចម្រុះទាំង ១០នេះ​ពីមុនមកទេ

  • 2021-05-07 07:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ K-Pop យូរឆ្នាំ​ច្បាស់ជា​បាន​ដឹង​ច្បាស់ពីព័ត៌មាន​ខ្លះៗ​អំពីតារា​ៗ និងអ្វី​គ្រប់យ៉ាង​ដែល​កើតឡើង​ក្នុងវិស័យនេះទាំងមូល។ តាមពិតទៅមាន​រឿង​ច្រើន​ណាស់ ដែល​កើតឡើង​ ហើយគ្មាន​ថ្ងៃ​បញ្ចប់ឡើយ ប៉ុន្តែ​អត្ថបទពេលនេះ​ សូម​បង្ហាញ​ជូនតែរឿងពិតត្រួសៗ ១០រឿងប៉ុណ្ណោះដែលមិនសូវ​បាន​ចាប់អារម្មណ៍កន្លងមក។

១. Soobin (TXT) ដាក់ពាក្យមក​កាន់ Big Hit តាម​រយៈប្រព័ន្ធ​អនឡាញ ហើយពេល​មិនមាន​អ្នក Call មក លោកគិតថាប្រហែលជាទៅមិនរួចទេមើលទៅ។ ក្រោយមក​ទើប​ដឹង​ខ្លួន​ថា​ Soobin ផ្ញើលេខច្រឡំទៅ។

២. Eric Nam បដិសេធ ដោយមិនទទួល​យក​ប្រាក់ខែខ្ពស់នៅក្រុមហ៊ុន Deloitte ក៏ព្រោះ​ចង់ដើរតាម​ក្ដីសុបិនក្លាយជា​តារាចម្រៀង។

៣. Jin (BTS) ធ្លាប់ធ្វើជាតារាម៉ូដែល ឲ្យ Brand ផលិតផលគ្រឿងសម្អាងមួយរបស់កូរ៉េឈ្មោះ​ថា “Etude House”។

៤. មុនព័ត៌មាន​ទាក់ទងស្នេហាបែកធ្លាយ គណនីបណ្ដាញសង្គមរបស់អ្នកគាំទ្រម្នាក់បាន​រក​ឃើញ នឹងផ្ដើម​សន្និដ្ឋាន​ថា​ Kang Daniel និង Jihyo (TWICE) ទាក់ទង​ស្នេហាគ្នា ផ្អែក​លើ​កន្សែង​ដែល​Daniel ​បង់ក។

៥. Lucas (WayV/NCT) ត្រូវ​បាន​ទទួល​ចូល​ផលិតកម្ម SM ដោយគ្រាន់តែ​ឈរកាច់រាងថត ៣ប៉ុស្តិ៍ លោកស្រាប់តែ​ជាប់​ភ្លាម។

៦. Hyunjin (Stray Kids) ស្ទើរតែត្រូវ​បាន​គេ​ជ្រើសឲ្យចូល​សាសនា​មួយទៅហើយ។

៧. Lee Know (Stray Kids) ធ្លាប់​ធ្វើជា​អ្នក​រាំពីក្រោយឲ្យក្រុម BTS ពីមុន។

៨. Taeyong (NCT) មក​ដាក់ពាក្យចូលរួមប្រកួត ព្រោះតែអ្នកជ្រើសរើសបេក្ខជនម្នាក់ បាន​ទិញ​នំប៉័ងឲ្យលោកញ៉ាំ។ ទោះ​បី​លោកបាន​ជោគជ័យ​ពីការ​ប្រកួត​មែន ប៉ុន្តែ​តាមពិតពេល​នោះ​លោកគ្មាន​ជំនាញ​អ្វី​ទាំងអស់។

៩. ក្នុងចំណោម​សត្វទាំងអស់ Xiumin ខ្លាច​ឆ្មាជាងគេ។ ដោយសារកាលពីតូច លោកធ្លាប់ត្រូវ​ឆ្មាខ្វាច់ កន្ទ្រប់ម្ដង។

**១០. Hwasa (MAMAMOO) បាន​ធ្វើ MV មួយតាំងពីមុនចូលសិល្បៈមានចំណងជើងថា «Pink Panties» ដោយមាន​សរសេរ​ប៉ារ៉ូលលើ MV នោះទៀត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម