ប្រឹងធ្វើការហាលភ្លៀង! ស្ត្រីជាអ្នកដឹកជញ្ជូន ១០រូប​ទទួលបាន​ការ​សរសើរជាពិសេស​ក្នុង​ទិវាមាតា

  • 2021-05-08 10:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​អាទិត្យ ទី៩ ឧសភា ២០២១ នេះ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ ទិវា​មាតា​ អន្តរជាតិ​ ដើម្បី​ក្រើន​រំលឹក​នឹក​គុណ​ដល់​អ្នក​ម្តាយ​ទាំង​អស់​ទូទាំង​ពិភពលោក​។

ដើម្បី​បង្ហាញ​ការ​លើកទឹកចិត្ត​ដល់​​ក្រុមការងារ​ដឹកជញ្ជូន​ដែល​ជា​ស្ត្រី​ ជា​ម្តាយ​ និង ជា​កូនស្រី នា​ថ្ងៃ​ទិវា​មាតា​នេះ​​ ក្រុមហ៊ុន​ដឹក​ជញ្ជូន foodpanda បាន​បង្កើត​ឲ្យ​មាន​កម្មវិធី “លើក​ទឹក​ចិត្ត​ស្ត្រី​ឆ្នើម ដែល​ជា​អ្នក​ដឹក​ជញ្ជូន ” ឬ “Female Rider Appreciation Day” ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ​ ។

រៀប​ចំជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា “Female Rider Appreciation Day” របស់​ foodpanda មាន​គោល​បំណង​សំខាន់  គឺ​​ ចង់​ចូលរួម​គាំទ្រ និង បង្ហាញ​ការ​លើក​ទឹក​ចិត្ត​ យក​ចិត្ត​ទុក​ដា​ក់​ ​និង​កោត​សរសើរ​ក្នុង​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​មិន​ខ្លាច​នឿយ​ហត់​ទាំង​យប់ ទាំង​ថ្ងៃ របស់​ស្រ្តី ដោយ​​មាន​ជា​ការ​ចែក​លិខិត​កោត​សរសើរ អម​ដោយ​កាដូ​ជាច្រើន​ ចំពោះ​ស្ត្រី​ជា​អ្នក​ដឹក​ជញ្ជូន ១០​រូប ដែល​បាន​ធ្វើការងារ​យ៉ាង​លេច​ធ្លោ​កន្លង​មក​។ 

« យើង​ជឿ​ជាក់​លើ​ភាព​ស្មើ​គ្នា​របស់​បុរស និង​ស្ត្រី ក្នុង​ការ​អនុវត្ត​ការងារ​។ ហើយ​យើង​ក៏​តែង​​​យល់​ច្បាស់​ពី​ការ​លំបាក​ជាច្រើន​របស់​ស្ត្រី​ដែល​ត្រូ​វជម្នះ ក្នុង​ការ​ងារ​ជា​អ្នក​ដឹក​ជញ្ជូន​ ពិសេស​សម្រាប់​ស្ត្រី ដែល​បាន​ក្លាយ​ជា​ម្តាយ ឬ ភរិយា​គេ។ ជាក់ស្តែង​ក្រុមការងារ​ដឹក​ជញ្ជូន​ជា​ស្ត្រី​របស់​យើង​ ភាគ​ច្រើន​មាន​វ័យ​ចាប់​ពី ៣០ឆ្នាំ និង​ ​បាន​រៀប​ការ​រួច ឬ​ខ្លះ​មាន​បន្ទុក​គ្រួសារ​ត្រូវ​រាប់​រង ​និង​ត្រូវ​មើលថែ​ម្តាយ​ចាស់​ជា​ដើម។​ យើង​ចង់​ឲ្យ​ក្រុម​ការងារ​យើង​កក់ក្តៅ និង ​រីករាយ​ក្នុង​ការ​បំពេញ​ការងារ​នេះ ដោយ​ដឹង​ថា​ក្រុមហ៊ុន​តែង​តែ​​នៅ​គាំទ្រ និង​មើល​ឃើញ​រាល់​ការ​លំបាក​របស់​ពួកគេ»។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន foodpanda ប្រចាំ​កម្ពុជា​ ។​

ក្រៅ​ពី​លិខិត​សរសើរ ១ សន្លឹក​ដ៏​មាន​ន័យ ក្រុមហ៊ុន foodpanda ក៏ បាន​ផ្ដល់​ជូន​កាដូ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត ដល់​ស្ត្រី​ឆ្នើម​ទាំង ១០ រូប ដោយ​ក្នុង​ម្នាក់​ទទួល​បាន ៖ អង្ករ ២៥ គីឡូ , មី ២ កេស​, ត្រីខ ២ យួរ  , ទឹក​សុទ្ធ ២ កេស, អាល់​កុល​ស្ព្រេ​បាញ់​សម្លាប់​មេរោគ, ម៉ាស​ក្រណាត់ foodpanda , ដបទឹក​ foodpanda, កាបូបយួរ និង គូប៉ុង​សម្រាប់​ទិញ​អីវ៉ាន ឬ របស់​ញុំា​ ( Voucher) តាម​កម្មវិធី foodpanda

ជាក់ស្តែង​ ចំនួន​ស្ត្រី​ជា​អ្នក​ដឹក​ជញ្ជូន​ក្នុង​ក្រុមហ៊ុន foodpanda មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ភាគ​ច្រើន​ពួក​គេ​​បាន​ប្តូរ​ពី ការងារ​តាម​ហាង ឬ លក់​ដូរ​ផ្សេងៗ ខ្លះ​ទៀត​ដោយ​សារ​អាជីវកម្ម​ជាច្រើន​ត្រូវ​ផ្អាក ឬ បិទ​ទ្វា​ព្រោះ​តែ​វិបត្តិ​កូវីដ១៩ ​ជាង ២ឆ្នាំ​មកនេះ។

«ក្រុមហ៊ុន​បាន​ផ្តល់​លក្ខខណ្ឌ​ការងារ​សមប្រកប​សម្រាប់​ស្ត្រី ដូចជា៖ ម៉ោង​ពេល​ធ្វើការ​បត់បែន​តាម​ពេលវេលា​ជាក់ស្តែង​របស់​ពួកគេ​ ដែល​ចំណុច​នេះ​ ពិត​ជា​អំណោយផល​ខ្លាំង​សម្រាប់​ស្ត្រី​ដែល​មាន​គ្រួសារ​ហើយ​ នៅ​តែ​អាច​ធ្វើការងារ​សន្សំ​ប្រាក់​បាន​ ជួយ​សម្រួល​បន្ទុក​គ្រួសារ​ និង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​មាន​ភាព​នឹង​ធឹង»។​ តំណាង​ក្រុមហ៊ុន​ foodpanda ខាងលើ​បញ្ជាក់​បន្ថែម។​

ដើម្បី​សុវត្ថិភាពីកូវីដ១៩ ពិតជា​ចាំបាច់​ដែល​គ្រប់​គ្នា​គួរ​បន្ត​នៅផ្ទះ កុំ​ចេញ​ក្រៅ​បើ​មិន​ចាំបាច់ និង​ត្រូវ​អនុវត្ត ៣កុំ  និង ៣ការពារ ហើយ​ទុក​ឲ្យ​ក្រុម​ការងារ foodpanda ​ដឹក​ជញ្ជូន​សម្ភារៈ ឬ ម្ហូបអាហារ​ដែល អ្នក​ត្រូវ​ការ​ដល់​ផ្ទះ​របស់​អ្នក ។

ពិសេស​ក្នុង​សម្រាប់​ខែ​ឧសភា​នេះ​ foodpanda បាន​ផ្ដល់​ជូន​ប្រូម៉ូសិន​ជាច្រើន​ដូចជា ៖

  • ប្រើកូដ ‹‹ SAFE25 ›› ចាប់​ពី​ម៉ោង 11:00ព្រឹក - 4:00ល្ងាច ៖ ដើម្បី​ទទួល​បាន​ការ​បញ្ចុះតម្លៃ​ 25% រហូតដល់ 2$ សម្រាប់​ការ​កុម្ម៉ង់​ចាប់​ពី 6$ឡើង​ទៅ សម្រាប់​អតិថិជន​ចាស់ និងថ្មី

  • Invite & Win ជាមួយ panda buddy ៖ ដើម្បី​មាន​ឱកាស​ឈ្នះ iPhone 12 Pro និង​មាន​រង្វាន់​ជាច្រើន​ផ្សេង​ៗ​ទៀត ដោយ​គ្រាន់​តែ​ធ្វើ​ការ​ណែនាំ​កម្ម​វិធី foodpanda នេះ​​​ទៅ​កាន់​មិត្ត​របស់​អ្នក​ចំនួន 5នាក់ ឬ​ច្រើន​ជាង​នេះ។ 

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 50% off ៖ រហូត​ដល់ ៣​ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​.៥ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូន​យ៉ាង​សកម្ម​លើស​ពី​អាហារ ​នៅ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា ដែល​រួម​មាន​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, និង​ខេត្ត​ពោធិ៍សាត់។

ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយ​សេវា​ដឹក​តម្លៃ​សមរម្យ ឬ ឥត​គិត​ថ្លៃ សម្រាប់​ទីតាំង​ក្បែរ​លោក​អ្នក ៖

  • ចុច​ដោន​ឡូត​អេប ៖ foodpandahttp://onelink.to/fpkh

  • ចុច Subscribe Channel Telegram របស់ foodpanda KHhttps://t.me/foodpandakh ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗ និង​ប្រូម៉ូសិន​ពិេសស​ៗ​ជាច្រើន ៕

ណារីតា