PSG ​ឆ្នាំ​នេះ ​ទំនង​បាត់​ពាន​រង្វាន់​លីគ​កំពូល​បារាំង​ហើយ​

  • 2021-05-10 03:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Rennes ​ក្នុង​លទ្ធផល ១-១ ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ពេល​នេះ​ស្ថិត​នៅ​លេខ​២ ​និង​ចាញ់​ពិន្ទុ​ក្រុម Lille ​ដល់​ទៅ​៣​ពិន្ទុ​ឯ​ណោះ។

​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម Rennes ​នៅ​យប់មិញ​នេះ PSG ​រក​គ្រាប់​បាល់​បាន​មុន​ដោយ Neymar ​ជា​អ្នក​ទាត់​ប៉េណាល់ទី ប៉ុន្តែ​លទ្ធផល​១​គ្រាប់​នេះ​មិន​អាច​ឱ្យ​ក្រុម​មួយ​នេះ​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ ដោយ​នៅ​នាទី​៧០ ​ក្រុម Rennes ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ទៀត។ ​លទ្ធផល​ចប់​ការ​ប្រកួត Rennes ១-១ PSG ​។

​ការ​លេង​បាន​ត្រឹម​ស្មើ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ហាក់​ដូចជា​ពិបាក​បន្តិច​ក្នុង​ការ​ការ​ពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​លីគ​កំពូល​បារាំង​ទៅ​ហើយ។ ​ឆ្លង​កាត់​៣៦​ប្រកួត PSG ​មាន​៧៦​ពិន្ទុ ​ខណៈ​ក្រុម​លេខ​១ Lille ​នោះ​មាន​៧៩​ពិន្ទុ។ ​ការ​ប្រកួត​នៅ​សល់​តែ​២​ប្រកួត​ទៀត​ទេ ​នឹង​បិទ​បញ្ចប់​រដូវ​កាល​នេះ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី