ក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO ជូនដំណឹងឲ្យ​បញ្ឈប់ការនាំចូល លក់ ចែកចាយនាឡិកាក្លែងបន្លំម៉ាកសញ្ញានៅលេីទីផ្សារ

  • 2021-05-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យមេធាវីសុីអុី និងសហការី ដែលជាមេធាវីតំណាងឲ្យ​ក្រុមហ៊ុន ZINVO LLC មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមជូនដំណឹងដល់ក្រុមហ៊ុន​ពាណិជ្ជករ និងសាធារណជនទាំងអស់ បញ្ឈប់ការនាំចូល លក់ ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញាម៉ាក ZINVO នៅក្នុងព្រះរាជាណា​ចក្រ​កម្ពុជាតទៅទៀត។

កន្លងមកក្រុមហ៊ុនបានប្ដឹងសមត្ថកិច្ចធ្វេីការបង្ក្រាបករណីនាំចូល លក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក ZINVO ម្ដងរួចមកហេីយ តែបច្ចុប្បន្ន ក្រុមហ៊ុននៅតែសង្កេតឃេីញមានការចរាចរ តាំងលក់នាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញា នេះនៅលេីទីផ្សារដដែល។ ដូច្នេះ ក្នុងនាមមេធាវីតំណាង​ឲ្យ​ក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមអំពាវនាវដល់ក្រុមហ៊ុន​ ពាណិជ្ជករ និងអ្នកលក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញាទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ ហេីយចូលរួមសហការជាមួយក្រុមហ៊ុន និងសមត្ថកិច្ច ដេីម្បីស្រាវជ្រាវ និងបង្ក្រាបករណីក្លែងបន្លំ និងបំពានម៉ាកសញ្ញាខាងលេីនេះតាមផ្លូវច្បាប់។

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់មេធាវីតំណាង​ឲ្យ​ក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO៖

ការចុះបង្រ្កាប​របស់សមត្ថកិច្ច​នាពេលកន្លងមក