SpaceX ​ទទួល​ស្គាល់​ Dogecoin ​ក្នុង​ការ​ទូទាត់​ ​សម្រាប់​ដំណើរ​ទៅ​ភព​ព្រះចន្ទ​នៅ​ឆ្នាំ​ក្រោយ​!

  • 2021-05-10 04:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SpaceX នឹងចាប់ផ្តើមដំណើរការបេសកកម្មឆ្ពោះទៅភពព្រះចន្ទ ដែលហៅថា «DOGE-1 Mission to the Moon» នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនរ៉ុកកែតពាណិជ្ជកម្មរបស់លោក Elon Musk នឹង​ទទួលយកកាក់ប្រាក់ឌីជីថល Dogecoin ជាមធ្យោបាយក្នុង​ការ​ទូទាត់។

ក្រុមហ៊ុន Geometric Energy Corporation បានប្រកាសពីបេសកកម្មដែលត្រូវបានគាំទ្រមូលនិធិដោយកាក់ប្រាក់ឌីជីថល Dogecoin នេះប៉ុន្តែសេចក្តីថ្លែងការណ៍របស់ពួកគេ មិនបានបង្ហាញពី តម្លៃហិរញ្ញវត្ថុសម្រាប់បេសកកម្មមួយនេះឡើយកាលពីថ្ងៃអាទិត្យកន្លង​ទៅ​។

លោក Tom Ochinero អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន SpaceX ត្រូវបានដកស្រង់សម្តីក្នុងពេលនិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយ Geometric Energy ថា៖ «យើងពិតជារំភើបណាស់ក្នុងការដំណើរការបេសកកម្ម DOGE-1 to the Moon! បេសកកម្មនេះ នឹងបង្ហាញពីការប្រើប្រាស់កាក់ប្រាក់ឌីជីថល នៅក្រៅភពផែនដី និងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មអន្តរភព»

លោក Elon Musk បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពីខែមេសាថា SpaceX នឹងប្រើប្រាស់និមិត្តសញ្ញា Dogecoin នៅលើនិមិត្តសញ្ញារបស់ព្រះចន្ទ។

Dogecoin បានបាត់បង់តម្លៃរបស់ខ្លួនច្រើនជាង ១ ភាគ ៣ កាលពីថ្ងៃទី ៩ខែ ឧសភាឆ្នាំ២០២១ ក្រោយពីលោក Elon Musk ចាត់ទុកថាជាការបោកប្រាស់ អំឡុងពេលការបង្ហាញខ្លួនរបស់លោកក្នុងនាមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីកំប្លែងលើកញ្ចក់ទូរទស្សន៍ Saturday Night Live កន្លងទៅ៕

ប្រភព៖ CNA   ប្រែសម្រួល៖ សុផេង