ជួយគ្នាក្នុងក្រាលំបាក កំពូលអ្នកឡាយបាល់ទះ​ដាច់បាយ ម៉េងលី បញ្ចុះតម្លៃបន្ទប់ជួល២០បន្ទប់ដល់កម្មករ​កម្មការិនី​

  • 2021-05-10 05:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលប្រទេសកម្ពុជាមិនទាន់ស្រាកស្រាន្តពីជំងឺ Covid-19 លោក ម៉េងលី រហស្សនាមថា «កំពូលអ្នកឡាយបាល់ទះដាច់បាយ» រួមទាំងក្រុមគ្រួសារ បានបញ្ចុះតម្លៃបន្ទប់ជួលមួយបន្ទប់ពី ៣០ ដុល្លារមកត្រឹម ២៥ ដុល្លារក្នុងខែ ដើម្បីជួយសម្រួលដល់ជីវភាព​កម្មករកម្មការិនីរោងចក្រ ដែលកំពុងជួបការលំបាក។

លោកម៉េងលីបានឱ្យ​ដឹងថា បើទោះការបញ្ចុះតម្លៃបន្ទប់ជួល​នេះតិចតួចក្ដី ប៉ុន្តែវាក៏អាចជួយសម្រួលជីវភាពរបស់បងប្អូនកម្មករកម្មការិនីបានខ្លះៗដែរ។

លោក ម៉េងលី បានបញ្ជាក់ថា ៖«ដោយសារយើងចងជួយសម្រាលការខ្វះខាតរបស់គាត់ យើងបញ្ចុះថ្លៃបន្ទប់ខ្លះទៅ គាត់សល់លុយ​ខ្លះទិញម្ហូបទិញ​អីចឹងទៅ យើងនិយាយទៅមួយបន្ទប់គាត់សល់លុយ១០ដុល្លារដែរ យើង​បញ្ចុះ​​គ្រប់​បន្ទប់​»។

បន្ទាប់ជួលរបស់បុរសពូកែវោហាស័ព្ទ ក្នុងវិស័យបាល់ទះមិនផ្លូវការរូបនេះ មានទីតាំងនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញុ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី