វ៉ៃហ៊ោៗស្មាត់ «រ៉ន» ឈ្នះ ២ សិតចាញ់​ ១ សិតប៉ះ «Khanh Super» របស់វៀតណាម

  • 2021-05-10 08:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឭឈ្មោះតៗគ្នាថា ស្មាត់រ៉នវ៉ៃងាប់គោងាប់ក្របី ប៉ុន្តែជំនាន់នោះមិនសូវមានការផ្សព្វផ្សាយទូលំទូលាយឡើយ ហើយ​ប្រិយមិត្ត​អ្នក​អាច​ខ្លះ​ក៏​មិន​ធ្លាប់​ឃើញ​ អតីតស្មាត់ធំ​ស្រុក​ខ្មែរ​​រូប​នេះ​លេង​ដែរ។ ដូច្នេះហើយ Sabay សូមលើកយកនិង​រំលឹក​វីដេអូប្រកួតក្រៅផ្លូវការមួយ របស់លោកមកបង្ហាញជូន​ប្រិយមិត្ត។

បើតាមសម្ដីរបស់អតីត​កីឡាករ​ក្លឹប​កងពលធំ​អធន្តរាគមន៍​លេខ​១១ ក្លឹប​ឆ័ត្រយោង៩១១ ក្លឹប​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ក្រសួង​ការពារជាតិ ចាន់ សារ៉ន វីដេអូប្រកួតនេះធ្វើឡើងបីស្មើជាមួយ​ក្រុម​ជើង​ខ្លាំង​វៀតណាម Khanh Super ក្នុង​ទឹកដីខេត្តតាកែវឆ្នាំ២០១៥ ហើយក៏ជាពេលលោកឡើងគីឡូបន្តិចហើយដែរ។

កាលនោះ​ក្រុមរបស់លោកមានវណ្ណាប៉ះសេ លោកតារាហៅម៉ាប់ស្រី និងរូបលោកផ្ទាល់ (ខោ-ស)។ ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​ពីរ​សិត ក្រុម​លោក​លេង​ឈ្នះមួយ​សិត​ និង​ចាញ់មួយ​សិត​។

ចង់​ដឹង​វ៉ៃហ៊ោៗ​យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ