គ្រាប់គ្នាអាចស្មានខុស ពេលបានដឹងពីអាយុកាលរបស់ព្រះចន្ទ

  • 2021-05-10 09:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាពួកគេបានរក​ឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយពីធ្វើការសិក្សាលើ​ថ្ម​ដែល​ប្រមូលពីព្រះចន្ទ​ក្នុង​អំឡុង​បេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក។

ការសិក្សាលើថ្មបានបង្ហាញថាការកកើតនៃព្រះចន្ទគឺតាំងពី ៤,៥១ ពាន់លានឆ្នាំមុន ដែលមានរយៈពេល ៦០ លាន​ឆ្នាំបន្ទាប់​​ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាង​ថា​ព្រះចន្ទមានអាយុកាល ៤,៣ ពាន់លានឆ្នាំ ឬ ៤,៤ ពាន់លានឆ្នាំ។

ប្រសិន​បើ​លទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះមានន័យថាការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុង​ប្រវត្តិសាស្ត្រ​របស់ប្រព័ន្ធព្រះអាទិត្យ។

ក្រុមអ្នកវិទ្យាសាស្ត្រ​យល់ថាព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នារវាងភពផែនដីនឹងវត្ថុដែលមានទ្រង់ទ្រាយជាភពដែលមានឈ្មោះថា Theia ហើយ​ពេលវេលានៃព្រឹត្តិការណ៍នេះមានសារៈសំខាន់​សម្រាប់ការសិក្សាថាជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង