៦ ឆ្នាំខាងមុខ អ្នកជំនាញថាឡានអគ្គិសនី នឹងថោកជាងឡានប្រើចំហេះ!

  • 2021-05-11 07:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី នឹងមានតម្លៃថោកជាងរថយន្តចំហេះហ្វូស៊ីលទូទាំងអឺរ៉ុប ក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត ហើយអាចនឹងក្លាយជាការលក់ថ្មី ១០០%នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុនផលិតរថយន្តនានាកំពុងតែប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី និងកូនកាត់ (Hybrid) ក្នុងគោលបំណងបញ្ចេញឧស្ម័នពុលក្នុងកម្រិតមធ្យម ដោយសហភាពអឺរ៉ុប កំណត់ឲ្យបញ្ចេញឧស្ម័នកាបូនត្រឹមតែ ៩៥ក្រាមប៉ុណ្ណោះក្នុង ១គីឡូម៉ែត្រ បើមិនដូចនេះទេ នឹងប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរ។ ការសិក្សាស្រាវជ្រាវដោយផ្នែកហិរញ្ញវត្ថុថាមពលថ្មីរបស់ Bloomberg បានរកឃើញថា រថយន្តអគ្គិសនី និងរថយន្តបែបស្ពត នឹងមានតម្លៃថោកជាងរថយន្តចំហេះ ចាប់ពីឆ្នាំ២០២៦តទៅ។

តាមការស្រាវជ្រាវដដែល ត្រូវបានត្រួតពិនិត្យដោយអង្គភាពបរិស្ថាន និងដឹកជញ្ជូន រថយន្តខ្នាតតូច នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៧ ទើបអាចប្រកួតប្រជែងនឹងតម្លៃរថយន្តចំហេះបាន។ រថយន្តអគ្គិសនីដែលមានទម្ងន់ស្រាល នឹងមានតម្លៃថោកជាងរថយន្តម៉ាស៊ូត ចាប់ពីឆ្នាំ២០២៥ និងរថយន្តអគ្គិសនីទម្ងន់ធ្ងន់ ចាប់ពីឆ្នាំ២០២៦៕

ប្រភព៖ CNA   ប្រែសម្រួល៖ សុផេង