ក្រុមហ៊ុនធំ ៣ចាប់ដៃគ្នាផ្តល់ជូន​ម៉ាសក្រណាត់គុណភាពខ្ពស់ សន្សំសំចៃដឹកជូន Free ដល់ដៃអ្នកប្រើប្រាស់

  • 2021-05-11 08:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនធំៗ ចំនួន ៣ ក្នុងវិស័យផ្សេងៗគ្នា គឺ Sabay, Nham 24, និង Pi Pay បានរួមសហការ ដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ាស ដែលជាប្រភេទប្រើប្រាស់បានយូរអង្វែង បោកប្រើឡើងវិញបាន (Washable & Reusable) សន្សំសំចៃ ជាមួយគុណភាព និងស្ដង់ដារខ្ពស់ ដែល​អំណោយផលដល់ការ​ប្រើប្រាស់ប្រចាំថ្ងៃ

បច្ចុប្បន្នម៉ាសក្រណាត់ Sabay បែបហ្វាសសិនដែលឌីហ្សាញឡើងជាពិសេសដោយ Sabay បានចេញលក់លើទីផ្សារហើយ ដោយបានរួមសហការគ្នាជាមួយ ក្រុមហ៊ុនដឹកជញ្ជូនរហ័ស Nham24 ដើម្បីផ្ដល់សេវាដឹកជញ្ជូនដល់ទីតាំងអតិថិជន (Free Delivery) សម្រាប់ការទូទាត់តាម Pi Pay ជាមួយការទទួលបានលុយត្រលប់មកវិញ ៥% (Cashback)។

« ការសហការគ្នារបស់យើង គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួល និង ព្យាយាមនាំយកនៅអ្វីដែលល្អបំផុត ស្របតាមការចង់បានរបស់បងប្អូនដែលមានតម្រូវការប្រើប្រាស់ ។

ការពាក់ម៉ាស បានក្លាយជារឿងចាំបាច់ជាប្រចាំ របស់យើងគ្រប់គ្នាទៅហើយ (គន្លងរស់នៅថ្មី) ។ ដូច្នេះយើងយល់ឃើញថា ការប្រើប្រាស់ម៉ាសក្រណាត់ គឺជួយសន្សំសំចៃច្រើន និងល្អចំពោះបរិស្ថានផងដែរ ។ លើសពីនេះ ប្រសិនបើយើងអាចពាក់ម៉ាសដែល ទន់ងាយស្រួលពាក់, ពាក់បានយូរ ដោយមិនមានការរំខាន, ពាក់ទៅឃើញស្អាតសង្ហារ ( ត្រូវនឹងហ្វាសសិនផ្ទាល់ខ្លួន) , ធ្វើឱ្យគ្រប់គ្នា កាន់តែចង់ពាក់ មិនចង់ដោះចេញឡើយ ។ នេះបើតាមការលើកឡើងរបស់តំណាង Sabay e-Commerce ។

ក្រុមហ៊ុនទាំង ៣ បានធ្វើការងាររួមគ្នាជាយូរឆ្នាំមកហើយ តែនេះលើកដំបូងតាំងពីមានការផ្ទុះឡើងនៃកូវីដ១៩ ដែល Sabay ផ្ដួចផ្ដើមផលិតម៉ាសក្រណាត់ (Anti Covid-19 SQUAD.KH) ហើយទទួលបានការសហការពី Nham 24 និង Pi Pay ដើម្បីនាំយកម៉ាសក្រណាត់ជូនដល់ដៃអ្នកប្រើប្រាស់ប្រកបដោយសុវត្ថិភាពខ្ពស់។

ម៉ាសក្រណាត់នេះ បានដេរយ៉ាងល្អិតល្អន់ដោយផ្ទាល់ដៃពីសិប្បកម្មដេរក្នុងស្រុកមួយ ដែលមានចំនួនត្រឹមតែ ៣០០ កញ្ចប់ប៉ុណ្ណោះ កំពុងដាក់លក់ក្នុងអេប Nham24 Fresh ។

ក្រោយប្រកាសដាក់លក់កាលពីពាក់កណ្តាលខែ មេសា ២០២១នេះ បច្ចុប្បន្ន ម៉ាសនៅសល់ក្នុងស្ដុកគឺ មានត្រឹម ២២៥ កញ្ចប់ទៀតតែប៉ុណ្ណោះ។ រួសរាន់ឡើង ដើម្បីក្លាយជា Anti-Covid Squad Mask ទាំងអស់គ្នា

បញ្ជាក់ ៖ តម្លៃ ១០ដុល្លារសម្រាប់ម៉ាស ៣ពណ៌ផ្សេងគ្នាក្នុង១កញ្ចប់ ដែលភ្ជាប់មកជាមួយនូវ Sticker ជាច្រើនទៀត បានឌីហ្សាញឡើងជាពិសេស ដោយ Art Team របស់ Sabay ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្ររបស់សប្បាយទាំងអស់ឱ្យមានភាពរឹងមាំ ក្នុងពេលដ៏លំបាកនេះ។

ចាប់អារម្មណ៍? អាចចុចទិញបានយ៉ាងងាយស្រួល ជាមួយការដឹកជូនដល់ទីតាំងយ៉ាងឆាប់រហ័ស៖

  • ក្នុង ១កញ្ចប់មាន ៣ម៉ាស (ពណ៌ផ្សេងៗគ្នា) តម្លៃ ១០ដុល្លារ
  • ដេរដោយដៃ ពីក្រណាត់ Cotton 100% មាន ២ស្រទាប់ & មានខ្សែរសម្រាប់ពាក់នៅក (ការពារការជ្រុះប្រឡាក់ដី)
  • ចុចទិញឥឡូវនេះតាម NHAM24 Freashhttps://bit.ly/2PY9xvy
  • ចាយតាម Pi Pay បាន 5% ត្រលប់មកវិញ (cashback) និងដឹកជញ្ជូនឥតគិតថ្លៃ ( Free Delivery)៕
  • ចង់ដឹងថាឡូយដូចរៀបរាប់អត់? តោះ! មើលវីដេអូ ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម