អបអរ Man City ​ក្លាយ​ជា​ជើង​ឯក Premier League ​ក្រោយ Man Utd ​ចាញ់​យប់មិញ​

  • 2021-05-12 01:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Manchester City ​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ English Premier League ​ហើយ ​បន្ទាប់​ពី​ក្រុម Manchester United ​លេង​ចាញ់​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ។

​មិន​ខុស​ពី​អ្វី​ដែល​លោក Ole ​ប្រាប់​នោះ​ទេ ​ក្រុម​បិសាច​ក្រហម Man Utd ​លេង​ប្រកួត​នេះ​ដាក់​កីឡាករ​បម្រុង​លេង​ច្រើន​មែនទែន។ ​ខណៈ​ដែល​ក្រុម Leicester ​វិញ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។ ពួកគេ​អាច​យក​ជ័យជម្នះ​បាន​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​សប្ដាហ៍​ទី​៣៦​នេះ ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Rodgers ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​មែន​ក្នុង​ការ​ជាប់ Top4 ​ហើយ។

​មួយ​វិញ​ទៀត​បរាជ័យ​របស់​ក្រុម Man Utd ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Man City ​ឯ​ណោះ ​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ Premier League ​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ ​ទោះ​សល់​៣​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី