Koeman ​ថា​ស្មើ​យប់មិញ ​មិន​ដឹង​រដូវ​កាល​ក្រោយ​អាច​ដឹក​នាំ Barca ​បាន​ឬ​អត់​ទេ​

  • 2021-05-12 01:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Levante ​ក្នុង​លទ្ធផល ៣-៣ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ ​រក​បាន​ដល់​ទៅ​២​គ្រាប់​មុន​ឯ​ណោះ ដោយ Messi ​នៅ​នាទី​២៥ ​និង Pedri ​នៅ​នាទី​៣៤។ ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក៏​ស្រាប់​តែ Melero ​និង Morales ​រក​គ្រាប់​បាល់​ឱ្យ Levante ​តាម​ស្មើ​វិញ​បាន​។ ​នៅ​នាទី​៦៤ Dembele ​ក៏​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ទៀត​ឱ្យ​ក្រុម Barcelona ​ប៉ុន្តែ​ឈាន​ដល់​នាទី​៨៣ Leon ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ទៀត។ ចប់​ការ​ប្រកួត Levante ៣-៣ Barcelona ។

​នេះ​ជា​ការ​ប្រកួត​សំខាន់​ណាស់​សម្រាប់​ក្រុម Barcelona ​ដើម្បី​ប្រជែង​ពាន​រង្វាន់ ​ហើយ​ប្រសិន​បើ​ពួកគេ​ឈ្នះ​នោះ​នឹង​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ទៅ​ហើយ។ បាន​ត្រឹម​១​ពិន្ទុ​នេះ​នៅ​សប្ដាហ៍​ទី​៣៦ ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​លេខ​២ ​មាន​៧៦​ពិន្ទុ ​ចាញ់​ក្រុម​លេខ​១ AT Madrid ​លេង​៣៥​ប្រកួត ​មាន​៧៧​ពិន្ទុ។ ​ក្រុម Real Madrid ​នៅ​លេខ​៣ ​លេង​៣៥​ប្រកួត​ដែរ ​មាន​៧៥​ពិន្ទុ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ