អ្នក​វិទ្យាសាស្រ្ត​ ​បង្វឹក​ឃ្មុំ​ឲ្យ​ចេះ​ហិត​ក្លិន​ដឹង​វីរុស​កូវីដ-១៩​ ​ត្រឹម​រយៈពេល​ដ៏​ខ្លី​បំផុត​

  • 2021-05-12 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ ​Wageningen University ​& Resarch ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Amsterdam​​ ប្រទេស​ហូឡង់​ ​បាន​ចុះ​ផ្សាយ​នូវ​វិធីសាស្រ្ត​ថ្មី​មួយ​របស់​ខ្លួន​ដោយ​ហ្វឹកហាត់​សត្វ​ឃ្មុំ​ក្នុង​មន្ទីរ​ពិសោធន៍​ច្រើន​ជាង​ ១៥០ ​ក្បាល​ក្នុង​គោលបំណង​សិក្សា​ឲ្យ​បាន​លម្អិត​ ​ក៏​ដូច​ជា​ស្វែងរក​នូវ​វិធីសាស្រ្ត​ប្លែក​ជាង​គេ​ក្នុង​ការ​តេស្ត​រក​វីរុស​កូវីដ-១៩ ​ដោយ​ចំណាយ​ពេល​​ខ្លី​បំផុត​យ៉ាង​យូរ​​ត្រឹម​មួយ​​នាទី។​

សំឡីសំណាកវីរុស និងសត្វឃ្មុំ /រូបភាពដោយ៖ សាកលវិទ្យាល័យ WUR

​លោក​ ​Wim van der Poel ​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ជនជាតិ​ហូឡង់​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ជំនាញ​ខាង​ជីវសាស្រ្ត​ខាង​លើ​ បាន​រំលេច​ឲ្យ​ដឹង​​ថា​៖ «​ពួក​យើង​អាច​វិភាគ​និង​សំយោគ​បាន​ថា​ ឃ្មុំ​ពិត​អាច​មាន​សមត្ថភាព​អាច​ហិត​ដឹង​ក្លិន​បាន​លឿន​តាម​រយៈ​ទ្រនិច​របស់​វា​ ​បន្ទាប់​ពី​សាកល្បង​ផ្តិត​យក​សំណាក​វីរុស​កូវីដ១៩ ឬ​SARS-CoV-2​ ​ចេញ​ពី​តំណក់​ចុង​ទ្រនិច​វា​អស់​ជា​ច្រើន​សប្ដាហ៍​។»​

​លោក​បាន​បន្ថែម​ទៀត​ថា​ «​លទ្ធផល​នេះ​នៅ​មិន​ទាន់​អាច​យក​ជា​ការ​បាន​១០០%​នៅ​ឡើយ​ ​ហើយ​ក៏​មិន​ទាន់​​ពិនិត្យ​ឡើង​វិញ​(review)ថែម​ទាំង​​មិន​ទាន់​បាន​ចុះ​ផ្សាយ​ស្នាដៃ​ជា​ផ្លូវការ​អ្វី​ទេ​។ ​នេះ​គ្រាន់​តែ​ជា​ការ​ខិត​ខំ​មួយ​រយៈ​កាល​កន្លង​មក​ដែល​ ​ពួក​យើង​យក​ឃ្មុំ​​មក​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ទៅ​រួច​។»

​សត្វ​ឃ្មុំ​ ​មាន​សមត្ថភាព​ពិសេស​មួយ​ដូច​សត្វ​ឆ្កែ​ដែរ​ត្រង់​ថា​ ​ទ្រនិច​ឬ​ច្រមុះ​វា​អាច​ស្រង់​ក្លិន​អ្វី​មួយ​ដែល​នៅ​ចម្ងាយៗ​បាន​រហ័ស​។​»

​គូស​បញ្ជាក់​ផង​ដែរ​ថា​ លទ្ធផល​សិក្សា​ខាង​លើ​បាន​មក​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ ​InsectSense ​គឺ​ជា​បច្ចេកទេស​ Start-up ​ថ្មី​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​LumiNose technology ​ក្នុង​ការ​បង្វឹក​សត្វ​ឃ្មុំ​។ ​កន្លង​មក​ ​ពួក​គេ​ក៏​បាន​ចុះផ្សាយ​ស្នាដៃ​ជាច្រើន​លើ​គេហទំព័រ Insecsecne.com ​ដែល​អ្នក​ចូល​ទៅ​ឈ្វេងយល់ដោយ​ខ្លួន​ឯង​បាន៕ ប្រភព៖ Mashable/Science

អត្ថបទបន្ថែម៖ -ឈីប​តូច​ញ៉េប​​ប៉ុន​ក្រចក​ដៃ​របស់​ ​IBM ​ជួយ​ឲ្យ​ទូរសព្ទ​ដោត​សាក​ភ្លើង​ម្ដង​​ប្រើ​ ៤ថ្ងៃ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម