ប្រទេស​អាស៊ី​ដំបូង​គេ​ ​បង្កើត​ថ្នាក់​បរិញ្ញាប័ត្រ​ ​e-Sport ​មាន​សញ្ញាប័ត្រ​ជូន​ថែម​ទៀត​!

  • 2021-05-12 04:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​មួយ​ឈ្មោះ​ថា​ Lyceum (LPU) ​មាន​មូលដ្ឋាន​ស្ថិត​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ ​​បាន​ក្លាយ​ជា​​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​បង្កើត​ថ្នាក់​មហាវិទ្យាល័យ​បណ្ដុះ​បណ្ដាល​ជំនាញ​កីឡាអេឡិចត្រូនិច​ ​ឬ​ជា​ភាសា​អង់គ្លេស​ ​[e-Sports college degree] ។

សាកលវិទ្យាល័យវិទ្យាសាស្រ្ត Lyceum (LPU) នៅហ្វីលីពីន

​ក្នុង​នោះ​ចែក​ចេញ​ជា​ ​២ ​ជំនាញ​ធំៗ​គឺ​ ​Esports Management និង​ Game Design and Development ​ដែល​តម្រូវ​ឲ្យ​និស្សិត​សិក្សា​រយៈ​ពេល ៤​ ឆ្នាំ​ពេញ​ដូច​ថ្នាក់​បរិញ្ញាប័ត្រ​ទូទៅ​ដែរ​មាន​ឈ្មោះ​ថា ​Bachelor Degree of Science in e-Sport​ ​ចំណែក​ថ្នាក់​បរិញ្ញាប័ត្រ​រង ​សិក្សា​រយៈពេល ២ ឆ្នាំ​ដោយ​ផ្តោតសំខាន់​លើ​ជំនាញ Game Design តែម្ដង។ ​ចំពោះ​តម្លៃ​សិក្សា​ ​ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​នោះ​ទេ។​​

​លោក​ Tryke Gutierrez ​ជា​គណៈគ្រប់គ្រង​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ថា៖ «​ស្ថិត​នៅ​ក្នុង​ដេប៉ាតឺម៉ង់​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ដដែលការ​ផ្តល់​ជូន​ថ្នាក់​សិក្សា​ដ៏​ថ្មី​សន្លាង​នេះ​គឺ​​ ​យើង​មាន​គោលដៅ​ចង់​ឲ្យ​និស្សិត​បញ្ចាប់​ទៅ​អាច​មាន​លទ្ធផល​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង ​ឬ​ក៏​យ៉ាង​ហោច​ណាស់​និស្សិត​អាច​មាន​ជំនាញ​រៀបចំ​គម្រោង​អាជីវកម្ម ឬ​ជំនាញ​​ខាង​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ផ្ទាល់ Online streaming, marketing, និង​ការ​ផ្សព្វផ្សាយ​វិស័យ​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​តាម​រយៈ​ការ​រីក​ចម្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​បច្ចេកវិទ្យា​ឌីជីថល»។

មុខជំនាញនិមួយៗក្នុង e-Sports college degree

​គូស​បញ្ជាក់​ផង​ដែរ​ថា ​វិញ្ញាសារ​កីឡា​អេឡិចត្រូនិច​មួយ​នេះ​មាន​សន្ទុះ​ខ្លាំង​មែន​ទែន។ ​ប្រទេស​តំបន់​អាស៊ី​ដែល​មាន​ ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ថៃ ឡាវ​និង​វៀតណាម ​រួម​ទាំង​អឺរ៉ុបផង​ដែរ​ ​សុទ្ធ​តែ​ធ្លាប់​ប្រកួត​ប្រជង​គ្នា​ដណ្ដើម​ពាន​រង្វាន់​ឬ​មេដាយ​ទៅ​តាម​កម្មវិធី​របស់​ក្រុមហ៊ុន​ធំៗ​នានា៕

ពេលប្រកួត League of Legend
ក្រុមតំណាងហ្វីលីពីន ពេលក្លាយជាជើងឯក

ប្រភព៖ gizguide   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី