ខំ​ប្រឹង​ណាស់! នេះ​ហើយ​សកម្មភាពហ្វឹកហាត់ស្មាត់​៣ម៉ែត្រ គួន ម៉ុម របស់​ក្លឹប​វិសាខា

  • 2021-05-12 08:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមប្រភពច្បាស់ការ អតិត​កីឡាករ​ក្រ​សួង​មហាផ្ទៃ និង​បច្ចុប្បន្ន​ជា​កីឡាករ​វិសាខា គួន ម៉ុម ជាកីឡាករមួយជាប់ក្នុងចំណោម​កីឡាករ​១៤​នាក់ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាមនាពេល​ខាងមុខ។

ដូច្នេះដើម្បីរក្សាគុណភាព និងបង្កើនសមត្ថភាព កីឡាករបញ្ចប់ថ្នាក់​បរិញ្ញាបត្រជំនាញ IT នៃ​វិទ្យាស្ថាន​វ៉ាន់ដា បាន​នឹង​​កំពុង​ខិតខំហ្វឹកហាត់យ៉ាងខ្លាំងជាមួយកីឡាករជម្រើសជាតិផ្សេងទៀត។

បច្ចុប្បន្នស្មាត់​ស្ដាំនិង​បី​ម៉ែត្រ​មកពីខេត្តតាកែវ គួន ម៉ុម មានវ័យ២៤ឆ្នាំ កម្ពស់ ១,៨៩ម៉ែត្រ ទម្ងន់ ៨៥គីឡូក្រាម។ គេ​បាន​ចូល​ហាត់​នៅ​ក្លឹប​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​គេសម្រេច​ចិត្ត​ចាកចេញ និង​​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​សំបូរ​ធន់ធាន​វិសាខា​​វិញ​ម្ដង។

សញ្ញាល្អ​! ជម្រើស​​ជាតិ​លើ​ក្ដារ​ប្រមូល​​ផ្ដុំ​​តាំង​មិន​ទាន់​ផ្ទុះ​កូវីដ ហើយ​​ឈុត​៦​រូប​នេះ​​វិញ​ម៉េចដែរ​?

ទស្សនៈ​គ្រូ ណាប់ ​យល់​ថា​ គួន​ ម៉ុម​ ល្អ​ខ្លាំង​ស្ទើរ​គ្រប់​ទម្រង់​ស្ទើរ​តែ​​ចំណុច​នេះ​បន្តិច​ប៉ុណ្ណោះ

គួន ម៉ុម មាន​ប្រវត្តិ​​លេង​បាល់​ល្អ​កម្រិត​ណា​ មុន​ពេល​ចូល​ហាត់​បាល់ទះ​ដំបូង?

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី