Ronaldo រក​បាន​គ្រាប់​ទី​១០០​ឲ្យ Juventus ប៉ុន្តែ​ពួក​គេ​នៅ​តែ​ស្ថិត​ក្រៅ Top 4

  • 2021-05-13 01:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Cristiano Ronaldo រក​បាន​គ្រាប់​ទី​១០០​​សម្រាប់ Juventus គិត​គ្រប់​កម្មវិធី​ប្រកួត បន្ទាប់​ពី​ជួយ​ក្រុម​យក​ឈ្នះ Sassuolo ៣-១ កាល​ពី​យប់​មិញ។

បើក​ឱកាស​ដំបូង ក្រុម​ម្ចាស់​ផ្ទះ Sassuolo ទទួល​បាន​ប៉េណាល់ទី​មួយ​បាល់ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី Gianluigi Buffon ជួយ​សង្គ្រោះ​បាន។ អរគុណ​ដល់​គ្រាប់​បាល់​របស់​របស់ Andrien Rabiot, Ronaldo និង Paulo Dybala ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់ ខណៈ​ Raspadori ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Sassuolo។

បញ្ចប់​ការ​ប្រកួត​ Juventus បាន​យក​ឈ្នះ Sassuolo ៣-១ ស្រប​ពេល Ronaldo ធ្វើ​បាន​គ្រាប់​ទី​១០០​ឲ្យ​សេះបង្កង់។ ជ័យជម្នះ​នេះ Juventus នៅ​តែ​បន្ត​ស្ថិត​នៅ​លេខ​៥​នៃ​តារាង​ពិន្ទុ Serie A ខណៈ​ការ​ប្រកួត​លីគ​នៅ​សល់​តែ​​២ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​លីគ។

ក្រុម​កំពូល​តារាង​ទាំង​៤​របស់ Serie A បច្ចុប្បន្ន​មាន Inter Milan, Atalanta, AC Milan និង Napoli៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ