AT Madrid ​កាន់​តែ​កៀក​លើក​ពាន La Liga ​មែនទែន​ហើយ​

  • 2021-05-13 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​កាន់​តែ​កៀក​លើក​ពាន​រង្វាន់ La Liga ​មែនទែន​ហើយ ​បន្ទាប់​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ២-១ ។

​ក្រុម​កំពូល​តារាង AT Madrid ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Real Sociedad ​នេះ ដោយ Carrasco ​រក​បាន​១​គ្រាប់​នៅ​នាទី​១៦ ​និង Correa ​រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី​២៨។ ជ័យជម្នះ​របស់​ពួកគេ​នេះ ​ធ្វើ​ឱ្យ​តំណែង​កំពូល​តារាង​មាន​សុវត្ថិភាព​ហើយ​សម្រាប់​សប្ដាហ៍​ទី​៣៦។ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​នឹង​បញ្ចប់​រដូវ​កាល​ទៅ​ហើយ ​ក្រុម​លោក Simeone ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​ឡើង​ក្នុង​ការ​ឈ្នះ​ជើង​ឯក​នា​រដូវ​កាល​នេះ​។

​ដោយ​២​ប្រកួត​ដែល​នៅ​សល់​របស់​ក្រុម AT Madrid ​នោះ គឺ​ប៉ះ​ក្រុម Osasuna ​នៅ​ថ្ងៃ​១៦ ​និង​ក្រុម Real Valladolid ​នៅ​ថ្ងៃ​២៣​ខែ​ឧសភា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម