កៅ បូរី៖ ជំនាញប៉ះសេគឺពិបាក មិនអាចត្រឹម១ឆ្នាំ២ឆ្នាំលេងបានទេ

  • 2021-05-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប៉ះសេដៃទី១របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស កៅ បូរី បានលើកឡើងថា ប៉ះសេជាជំនាញមួយពិបាក មិនមែនហាត់មួយ​ឆ្នាំឬពីរ​ឆ្នាំ អាចទៅ​លេងបាល់អាជីពល្អឡើយ ពោលគឺត្រូវការពេលវេលាច្រើនដុះខាត់ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។

បុរី ប្រាប់ថា ៖«បើសម្រាប់ខ្ញុំផ្ទាល់ជំនាញប៉ះសេនេះគឺពិបាកណាស់ មិនអាចត្រឹម១ឆ្នាំ២ឆ្នាំអាចទៅលេងបានទេ ព្រោះអីប៉ះសេគឺវ័យឆ្លាតជាងគេ ហើយណាមួយយើងអាចនិយាយថារេភ្លិចគឺនៅលើប៉ះសេហ្នឹង»។

អតីតកីឡាករបាល់ទះក្លឹបស្នងការខេត្តកំពង់ចាម ឆ្នាំ២០១៣ ដល់ ២០១៧ និងចូលក្លឹបអង្គរក្សនៅឆ្នាំ២០១៩ បានគូសបង្ហាញទៀតថា បាល់ស្លាប់រស់គឺនៅលើប៉ះសេ ហើយអ្នកប៉ះសេត្រូវមានភាពឆ្លាតវ័យ ក្នុងការបញ្ជូនបាល់ឱ្យស្មាត់ទាំងអស់វ៉ៃផ្ដាច់៕

អត្ថបទ៖ អ៊ុំ សុភក្តិ