ក្រោយប្រកាសលែងលះ! តើមហាសេដ្ឋី Bill Gates កំពុងនៅកន្លែងណា?

  • 2021-05-14 13:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាសលែងលះនឹងអ្នកស្រី Melinda Ann French ដែលជាភរិយា២៧ឆ្នាំមកនេះ មហាសេដ្ឋី Bill Gates ហាក់លាក់ខ្លួនពីក្រសែភ្នែកមហាជនអស់មួយរយៈ។

ក្លឹបវាយកូនហ្គោលឯកជន The Vintage Club

បើយោងទៅតាមសារព័ត៌មានកម្សាន្ដ Page Six បានអះអាងថា Bill Gates បានបានទៅស្នាក់នៅ ក្លឹបវាយកូនហ្គោលឯកជនដ៏ប្រណិតមួយកន្លែង មានឈ្មោះថា The Vintage Club នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិច។

គួរបញ្ជាក់ថា ការលែងលះរបស់ Bill Gates មិនទាន់មានសម្រេចពីផ្លូវច្បាប់នៅឡើយ រីឯការបែងចែកទ្រព្យសម្បត្តិក៏មិនទាន់ធ្វើឡើងផងដែរ ដោយលោកទើបតែប្រកាសដំណឹង ថានឹងលែងលះជាមួយប្រពន្ធរបស់ខ្លួន លើគណនីផ្លូវការ Twitter កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅតែប៉ុណ្ណោះ។

បច្ចុប្បន្ន មហាសេដ្ឋីវ័យ ៦៥ឆ្នាំ រូបនេះនៅតែក្ដោបក្ដាប់ទឹកប្រាក់របស់ខ្លួន ប្រមាណ ១២៤ ពាន់លានដុល្លារ និងឈរនៅលេខរៀងទី៤ នៃអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក នេះបើយោងតាមរបាយការណ៍ពី សារព័ត៌មាន Forbes៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល