នាមជាតារាល្បីរវល់វិលក្បុង ចុះសមាជិក TWICE ទម្លាប់ភ្ញាក់ពីគេងម៉ោងប៉ុន្មាន?
- 2021-05-17 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាមជាតារាល្បីរវល់វិលក្បុង ចុះសមាជិក TWICE ទម្លាប់ភ្ញាក់ពីគេងម៉ោងប៉ុន្មាន?
ចន្លោះមិនឃើញ
ក្នុងនាមជាតារាដែលកំពុងទទួលបានការគាំទ្រពីសំណាក់ Fan ដូច្នេះ TWICE មានការងារច្រើនត្រូវត្រៀមដើម្បីផ្គាប់ចិត្តអ្នកគាំទ្រទាំងអស់។ ដូចនេះទម្លាប់ប្រចាំថ្ងៃខ្លះក៏អាចខុសពីយើងគ្រប់គ្នា ប៉ុន្តែក៏នៅមានសកម្មភាពផ្សេងទៀត ពួកគេប្រកាន់ខ្ជាប់មិនខុសពីអ្នកគាំទ្រទេ។
ក្នុងវីដេអូមួយពេលពួកគេកំពុងជជែកគ្នា ពេលសមមុនសម្ដែងផ្លូវការសម្រាប់កម្មវិធី The Kelly Clarkson Show សមាជិកបានលើកយកប្រធានបទម៉ោងពេលដែលពួកគេភ្ញាក់ពីគេងរៀងរាល់ព្រឹក។
ក្នុងចំណោមនោះ Dahyun ធ្វើឲ្យគ្រប់គ្នាភ្ញាក់ជាងគេព្រោះ នាងប្រាប់ថា នាងតែងងើបពីគេងរៀងរាល់ម៉ោង ៧ព្រឹក។
គ្រាន់តែឮភ្លាម Nayeon ហាក់ដូចជាផ្អើលជាងគេ ព្រោះនាងគិតថាម៉ោង ៧ ដូចជាព្រលឹមពេកហើយ ហើយក៏កម្រមានអ្នកណាភ្ញាក់ម៉ោងនេះដែរ ស្របពេលនាងតែងទម្លាប់ភ្ញាក់ម៉ោង ១០ព្រឹក។ ក្រៅពី Nayeon ក៏នៅមាន Sana ដែរ ដែលងើបម៉ោង ១០។ ឯ Chaeyoung នៅខាង Dahyun ព្រោះនាងក៏ភ្ញាក់ម៉ោង ៧ ព្រោះគិតថាអាកាសធាតុល្អ៕