បារម្ភ Fan ពេក Baekhyun ប្រាប់វិធី ៣យ៉ាង ដើម្បីគ្រប់គ្នាអាចសម្រួលចិត្តនឹកបានខ្លះ ពេលខ្លួនមិននៅជិត

  • 2021-05-17 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី០៦ ខែឧសភា គឺជាខួបថ្ងៃកំណើតរបស់​ Baekhyun (EXO) ហើយក៏ជាថ្ងៃដែលលោកសម្រេច​ចូលបម្រើជាតិជា​​ផ្លូវការដែរ។ ស្របពេល​នេះអ្នកគាំទ្រគ្រប់គ្នា​ក៏កំពុង​កើតចិត្តនឹក​ Main Vocalist ប្រចាំ EXO រូបនេះ​ពេញទំហឹង​ ហើយដោយដឹង​បែបនេះ​ ទើប Baekhyun ត្រៀមកាដូជា​ច្រើន​សម្រាប់មនុស្ស​ជាទីស្រឡាញ់របស់លោកទាំងអស់ ព្រម​ទាំងផ្ដាំ​ផ្ញើជា​ច្រើនឲ្យគ្រប់គ្នា​ថែខ្លួនពេល​លោកមិននៅជិត។

អ្វីដែល​គួរឲ្យរំភើបទៀតនោះ​ Baekhyun បាន​ផ្ញើទុកវីដេអូមួយសម្រាប់ Fan នោះគឺវីដេអូដែលមាន​ចំណងជើងថា «3 Ways to wait for BH»។ ក្នុងវីដេអូសមាជិក​មហារួសរាយរូបនេះ​ បាន​បង្ហាញ​ពីវិធី ៣យ៉ាង ជួយឲ្យគ្រប់គ្នារំសាយចិត្តនឹកលោកខ្លាំង ហើយពួកគេ​នៅតែ​អាចនៅជិតទាក់ទង​ជាមួយលោក​បាន​ដដែល បើទោះ​ Idol រូបនេះ​ឃ្លាតឆ្ងាយកាយមែន។

១. Baekhyun នឹង​បង្ហោះវីដេអូក្នុង ១ខែ ១ឃ្លីបលើ YouTube Channel របស់លោក

ប្រសិន​អ្នក​ព្រួយថានឹង​បាត់ដំណឹង​របស់​ Baekhyun នោះ កុំបារម្ភអី ព្រោះលោកបាន​ត្រៀមរួចអស់ហើយ ដើម្បីធ្វើយ៉ាងណាកុំឲ្យ Fan ពិបាកចិត្តពេល​លោកមិននៅ។

តាំងពីសកម្មភាព​លោកអាន​សៀវភៅ អានលិខិតបស់ Fan ធ្វើ ASMR ឬធ្វើអ្វី​ផ្សេងទៀត គ្រប់គ្នា​នឹងនៅតែ​បាន​ឃើញវីដេអូ​ទាំងនោះ ដូចនេះ​ពួកគេ​ក៏នឹង​រសាយ​អារម្មណ៍នឹកលោកបាន​ខ្លះដែរ។

២. ស្ដាប់បទ​ចម្រៀងទាំងអស់ពីគ្រប់អាល់ប៊ុមទោលរបស់ Baekhyun

មិនថា «City Lights», «Baekhyun» ឬអាល់ប៊ុមថ្មី «Bambi» អ្នក​ទាំងអស់គ្នា​អាចស្ដាប់កម្សាន្តបាន​ដោយរីករាយ ព្រោះ​អាល់ប៊ុមទាំងនេះមានគ្រប់ប្រភេទបទចម្រៀង ដូចនេះគ្រប់គ្នា​អាច​ស្ដាប់បាន​ទៅតាម​ការចូលចិត្ត និងអារម្មណ៍។

Baekhyun នៅ​ឆ្លៀត Recommend បទខ្លះឲ្យ Fan ទៀតដូចជាបទ «Poppin» អ្នកអាចស្ដាប់បាន​ពេលអ្នកសប្បាយចិត្ត, បទ «Cry For Love» ស្ដាប់នៅថ្ងៃណាដែល​មិនសប្បាយចិត្ត និងបទ «Bambi» អាចស្ដាប់នៅពេល​ណា​ដែល​មាន​អារម្មណ៍ថា​​ឯកា។

៣. ប្រើ Hashtag #BAEKHYUNtoday លើបណ្ដាញ​សង្គម

រាល់ពេល​អ្នកបង្ហោះ​អ្វី​មួយ និង​ភ្ជាប់​ Hashtag #BAEKHYUNtoday នោះ​ Baekhyun នឹង​បាន​ឃើញអ្វី​ដែល​អ្នកគាំទ្រចង់បង្ហាញ បើទោះ​ជាលោកកំពុង​ជាប់​បំពេញតួនាទីជូនជាតិក៏ដោយ។

ការបារម្ភ ការគិតគូរទាំងនេះ​កាន់តែ​ធ្វើឲ្យអ្នកគាំទ្របង្កើនក្ដីស្រឡាញ់ចំពោះ Baekhyun កាន់តែ​ខ្លាំង ព្រោះ​អ្នកណា​ក៏ដឹង​ថា​គ្រប់វិនាទី តារាប្រុសរូបនេះ​គិតពី Fan កម្រិតណា ដួចពេល​នេះ​ជាដើម ប៉ុន្តែ​តាម​រយៈ Tips ទាំង ៣​ខាងលើនេះ​ សង្ឃឹម​ថា​គ្រប់គ្នា​អាច​អនុវត្តបាន​ ហើយអាចរសាយចិត្តនឹក​រលឹកបាន​ខ្លះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី