ត្រឹម​៦​នាទី​ចុង​ម៉ោង AT Madrid វាយ​បក​យក​ឈ្នះ Osasuna ឡើង​មក​កាន់​កំពូល​តារាង​វិញ

  • 2021-05-17 01:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Renan Lodi dos Santos និង Luis Suarez រក​បាន​ម្នាក់​មួយ​គ្រាប់​ចុងម៉ោង ជួយ Atletico Madrid វាយ​បក​យក​ឈ្នះ Osasuna ២-១ សម្រាប់​សប្ដាហ៍​ទី​៣៧​ឡើង​មក​កាន់​លេខ​មួយ​នៃ​តារាង​ពិន្ទុ La Liga។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​រងចាំ​ដល់​នាទី​៧៥​​ទើប​ក្រុម​ភ្ញៀវ Osasuna រក​បាន​គ្រាប់​ដំបូង​ ធ្វើ​បាន​ដោយ​កីឡាករ Budimir។ ប៉ុន្តែ​នាទី​​​៨២ ខ្សែ​ការពារ Renan Lodi រក​គ្រាប់​តាម​ស្នើ​វិញ​ឲ្យ AT Madrid។ ៦​នាទី​បន្ទាប់ Suarez ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត ជួយ​ក្រុម​យក​ឈ្នះ ២-១។

តាម​រយៈ​ជ័យជម្នះ AT Madrid បាន​ឡើង​មក​កាន់​លេខ​​កំពូល​តារាង La Liga វិញ គម្លាត​ពី​ក្រុម​លេខ​២ Real Madrid ពីរ​ពិន្ទុ។ លីគ​កំពូល​អេស្ប៉ាញ​នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ទេ​នឹង​ចប់​លីក។ ណាត់​ចុងក្រោយ​ក្រុម​លោក Diego Simeone នឹង​ត្រូវ​ជួប Real Valladolid។ ប្រសិន​​ឈ្នះ AT Madrid នឹង​លើក​បាន La Liga ជា​លើក​ដំបូង​ក្នុង​រយៈពេល​៧​ឆ្នាំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី