Alba សង្ឃឹម​ថា​យប់​មិញ​មិន​មែន​ប្រកួត​ចុងក្រោយ​របស់ Messi នៅ Camp Nou ទៅចុះ

  • 2021-05-17 03:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ប្រកួត​ចាញ់ Celta Vigo យ៉ាង​ភ្ញាក់ផ្អើល​លទ្ធផល ១-២ ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​​ប្រជែង​ពាន La Liga នៅ​រដូវ​កាល​នេះ។

២​គ្រាប់រ​បស់ Celta Vigo ធ្វើ​បាន​ដោយ​កីឡាករ Mina Lorenzo ទាំង​ពីរ​គ្រាប់ ខណៈ Lionel Messi ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Barcelona។ បរាជ័យ​​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​លោក Ronald Koeman អស់​ឱកាស​ប្រជែង​ពាន​លីគ​ជាមួយ Real Madrid និង AT Madrid ទៀត​ហើយ ស្របពេល​លីគ​សល់​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ខ្សែ​ការពារ​ឆ្វេង Jordi Alba បង្ហាញ​ពី​ក្ដី​បារម្ភ​​អំពី​រឿង Lionel Messi ចេញ​ពី Barca ពេល​បញ្ចប់​រដូវ​កាល​នេះ។ Alba បាន​និយាយថា​៖ “ពួក​យើង​សង្ឃឹម​ថា ​យប់​មិញ​មិនមែន​ជា​ការ​ប្រកួត​ចុងក្រោយ​របស់ Messi នៅ​ Camp Nou ទៅចុះ។ ប៉ុន្តែ​វា​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​គេ​ត្រូវ​ជ្រើសរើស”។

សម្រាប់​លោក Koeman ដែល​អាច​នឹង​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​​​ក្នុង​ពេល​ខាង​មុខ​ក៏​រំពឹង Messi បន្ត​នៅ Barcelona ព្រោះ​​គេ​នៅ​តែ​ជា​កីឡាករ​ល្អ​ជាង​គេ​លើលោក និង​ជា​អ្នក​រក​គ្រាប់​បាល់​ដ៏​សំខាន់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ