Bill Gates ពាក់ព័ន្ធទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិកស្រីម្នាក់ មុនចុះចេញពីតំណែងជាន់ខ្ពស់នៅ Microsoft

  • 2021-05-17 04:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកក្រុមប្រឹក្សាភិបាលរបស់ Microsoft បានគាំទ្រឱ្យ Bill Gates លាឈប់ពីតំណែងថ្នាក់ដឹកនាំកាលពីឆ្នាំមុន ខណៈពេលការស៊ើបអង្កេតមួយមិនទាន់បញ្ចប់ ដោយរូបលោកត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងខុសប្រក្រតីនឹងនិយោជិកស្រីម្នាក់។ នេះបើតាមរយៈការចុះផ្សាយពីកាសែត Wall Street Journal កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក Bill Gates ត្រូវបានចោទប្រកាន់ពីបុគ្គលិកម្នាក់ នៅក្នុងលិខិតមួយកាលពីឆ្នាំមុន ដែលអះអាងថានាងមានទំនាក់ទំនងផ្លូវភេទជាមួយ Bill Gates ជិតពីរទសវត្សរ៍មុន។

ក្រោយមកទៀត នៅ ខែមីនា ឆ្នាំ២០២០ ខណៈការស៊ើបអង្កេតមិនទាន់បញ្ចប់ មហាសេដ្ឋីរូបនេះក៏បានលាឈប់ពី តំណែកក្នុងក្រុមប្រឹក្សាភិបាលរបស់ Microsoft ផងដែរ ក្រោមហេតុផលថា លោកគ្រាន់តែចង់ផ្តោតលើសកម្មភាពសប្បុរសធម៌ក្នុងសង្គមច្រើនជាង។

ចំពោះបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិកស្រីខាងលើ អ្នកនាំពាក្យរបស់ Bill Gates បានទទួលស្គាល់ថា មហាសេដ្ឋីរូបនេះពិតជាមានទំនាក់ទំនងកាលពីជាង២០ឆ្នាំមុនពិតមែន និងបានបញ្ចប់ដោយការរាប់អានគ្នាតែប៉ុណ្ណោះ។ រីឯការសម្រេចចិត្តផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលគឺមិនទាក់ទងទៅនឹងបញ្ហានេះឡើយ៕

ប្រភព៖ Complex   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី