ក្រសួងប្រៃសណីយ៍ ប្រាប់មូលហេតុដែល YouTube ផ្អាកមិនឱ្យរកលុយបាននៅកម្ពុជា

  • 2021-05-18 01:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ YouTube បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើវីដេអូនៅប្រទេសកម្ពុជា និងប្រនទេសជាង ៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញ អ្នកផលិតវីដេអូដាក់ក្នុង YouTube ជាច្រើននៅខ្មែរ បែរ​ជា​មិនអាចរកចំណូលបានដូចមុន។

បន្ទាប់ពីទាក់ទងទៅ​តំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានការដោះស្រាយពាក់ព័ន្ធជាមួយបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនដូចខាងក្រោម៖

១. YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំង កម្ពុជាផងដែរ ដោយហេតុថា ក្រុមហ៊ុនកំពុង កែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្មដើម្បីធ្វើឲ្យមាតិការវីដេអូកាន់តែល្អប្រសើរ និងតម្រូវឲ្យអ្នកផលិតវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

២. ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្មាលវីដេអូ YoTube នឹងត្រូវផ្ដល់ជូនជាបន្តបន្ទាប់តាមរយ:ការទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗច្រើនក្នុងការទទួលបាន “កម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឲ្យមានការផលិតមាតិការល្អៗ ដោយគោរពតាមគោលការកម្មសិទ្ធបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវ: ដើម្បីផ្ដល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណ:ជន។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស។

ដូចនេះ សូមសាធារណ:ជនទាំងមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទ៖ ម៉េងងី