​មក​ស្គាល់​កម្ពស់​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​លើ​ក្ដារ​​ទាំង​១​៩​នាក់​​

  • 2021-05-18 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​១៩​នាក់ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ជ្រើស​រើស​បឋម​ សម្រាប់​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​វៀតណាម​​ចុង​ឆ្នាំ​២០២១​នេះ​។ ​ដើម្បី​បង្ហាញ​ជូន​ប្រិយមិត្ត​ពេល​នេះ​ Sabay សូម​​​ប្រាប់​ពី​កម្ពស់​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ទាំង​អស់​៖

១៖ ​សួន ចាន់​ណារ៉ូ ​ប្រធាន​ក្រុម​​មាន​កម្ពស់ ១,៩៣ ម៉ែត្រ​

២៖ ផុល រតនៈ ស្មាត់​ជំនាញ​បាល់​កណ្ដាល​រូប​នេះ​​មាន​កម្ពស់ ១,៨៨ ម៉ែត្រ​

៣៖ គួន ម៉ុម ស្មាត់​ស្ដាំ​ល្អ​​ផ្ដាច់​​រូប​នេះ​​កម្ពស់​១,៩៦ ម៉ែត្រ​

៤៖ វឿន វាសនា ​បច្ចុប្បន្ន​ស្មាត់​ស្ដាំ​​មាន​កម្ពស់ ១,៩៨ ម៉ែត្រ​

៥៖ ពិន សារ៉ុន ស្មាត់​ស្ដាំ​ល្អ​បាល់​​៣​ម៉ែត្រ​រូប​នេះ​កម្ពស់ ២,០១ ម៉ែត្រ​

៦៖ ខឹម សុវណ្ណដារ៉ា លីប៊័ររ៉ូ ​របស់​​ជម្រើស​ជាតិ​រូប​នេះ​កម្ពស់​ ១,៨០ ម៉ែត្រ ​ ៧៖ គង់ ពិសិដ្ឋ ឆ្វេង​ហ្ស៊ីន​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​កម្ពស់​ ១,៨០ ម៉ែត្រ​

៨៖ អាន សុខហេង ស្មាត់​ស្ដាំ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​មាឌ​ធំ​ដូច​ យក្ស រូប​នេះ​កម្ពស់​១,៩៧ ម៉ែត្រ​

៩៖ ម៉ី រស្មី ​ស្មាត់​ឆ្វេង​របស់​ជម្រើស​ជាតិ​ដែល​ធ្លាប់មាន​បទ​ពិសោធ​ទៅ​ហាត់ និង​លេង​នៅ​ថៃ​ច្រើន​ឆ្នាំ​រូព​នេះ​កម្ពស់ ១,៨៧ ម៉ែត្រ

១០៖ សឿន ហេង ស្មាត់​ស្ដាំ​​ម្ចាស់​អាវ​លេខ​១០​របស់​វិសាខា​រូបនេះ​កម្ពស់ ១,៨៣ ម៉ែត្រ​ជំនាញ​វ៉ៃ​បាល់​ស្ដាំ​ខ្ពស់​ ​ ​១១៖ សៅ តាន ​​​​ស្មាត់​ជំនាញ​បាល់​ដេញ​កណ្ដាល​​កម្ពស់​ ១,៨៨ ម៉ែត្រ​

១២៖ លឹម ឈាងនី ជំនាញ​វ៉ៃ​បាល់​​កណ្ដាល​៣ម៉ែត្រ​​កម្ពស់ ១,៨៨ ម៉ែត្រ ​ ១៣៖​ មួន និមល ​ជំនាញ​វ៉ៃ​បាល់​ដេញ​លឿន​បាល់​កណ្ដាល ១,៩៦ ម៉ែត្រ​

១៤៖ ភុំ ចាន់តុលា ​អ្នក​លើក​បាល់​ដៃ​ទី​៣​រូប​នេះ​កម្ពស់ ១,៨៨ ម៉ែត្រ​

១៥៖ ឡាង រាសីកែវ ​អ្នក​ប៉ះ​សេ​ដៃ​ទី​២​​ កម្ពស់​១,៨០ ម៉ែត្រ​

១៦៖ ឈាង​ ភារដ្ឋ ជំនាញ​​ស្មាត់​ស្ដាំ​ និង​វ៉ៃ​​បាល់​៣​ម៉ែត្រ​កណ្ដាល​​មាន​កម្ពស់​១,៨៥​ម៉ែត្រ​​​

១៧៖ ម៉ន​ សុខនាង ជំនាញ​វ៉ៃ​បាល់​ស្មាត់​ឆ្វេង​ និង​​វ៉ៃ​៣​ម៉ែត្រ​ឆ្វេង ​កម្ពស់​១,៨៨ ម៉ែត្រ​

១៨៖ ម៉ី សុផាន់ណា​ លីប៊័ររ៉ូ​​ទី​២​របស់​វិសាខា​​ កម្ពស់​១,៧៦ ម៉ែត្រ​

១៩៖ ផល ផានីត ជំនាញ​បាល់​លឿន​កណ្ដាល​កម្ពស់​១,៩០​ម៉ែត្រ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​