Kroos ​វិជ្ជមាន​កូវីដ​១៩ ​មិន​អាច​ជួយ Real Madrid ​ប្រកួត​ចុង​ក្រោយ​ទេ​

  • 2021-05-18 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Toni Kroos ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូវីដ​១៩​ហើយ ​ដូច្នេះ​ប្រកួត​ចុង​ក្រោយ​ឱ្យ​ក្រុម Real Madrid ​គឺ​មិន​បាន​លេង​នោះ​ទេ។

​ក្រុម Real Madrid ​នឹង​ត្រូវ​លេង​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ដែល​ជា​សប្ដាហ៍​កាត់​សេចក្ដី​ក្រុម​ណា​ជា​ជើង​ឯក​ពាន​រង្វាន់ La Liga ​។ ​យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​សំខាន់​មួយ​នេះ ​ក្រុម​របស់​លោក Zidane ​នឹង​មិន​អាច​មាន​វត្តមាន​របស់ Kroos ​បាន​ឡើយ។ ​ក្លឹប​បាន​ប្រកាស​នៅ​យប់មិញ​ថា​កីឡាករ​អាល្លឺម៉ង់​វិជ្ជមាន​កូវីដ​១៩ ​និង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក។

​រំលឹក​ថា Kroos ​ត្រូវ​បាន​ដាក់​នៅ​ដោយ​ឡែក​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ម្ល៉េះ ដោយសារ​តែ​រូបគេ​បាន​នៅ​ជិត​អ្នក​ឆ្លង​កូវីដ​១៩។ ​ដោយ​ឡែក​ការ​ធ្វើ​តេស្ដ​នៅ​យប់មិញ​នេះ ក៏​បាន​បង្ហាញ​ថា​រូបគេ​ឆ្លង​មេរោគ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី