ធ្លាយ​វីដេអូ Pep ជក់​បារី​មួយ​ដើម​ធំ​យ៉ាង​ឆ្ងាញ់ ក្នុង​ថ្ងៃ​ជប់លៀង​​ឈ្នះ​ពាន​របស់ City

  • 2021-05-18 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្ហាញ​ពី​ការ​​អបអរ​ឈ្នះ​ពាន​របស់​ក្លឹប Manchester City គេ​ឃើញ​លោក Pep Guardiola ជក់​បារី​មួយ​ដើម​​ធំនៅ​ចំពោះ​មុន​បុគ្គលិក​​និង​កីឡាករ​របស់​ក្លឹប។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​ដឹក​នាំ City លើក​ពាន​លីគ​កំពូល​របស់​អង់គ្លេស​ជា​លើក​ទី​៧​ក្នុង​ប្រវត្តិសាស្រ្ដ​​កាល​ពី​ដើម​ខែ​នេះ ត្បិត​ការ​ប្រកួត​មិន​ទាន់​ចប់​ក្ដី។ នេះ​ក៏​ជា​លើក​ទី​៣​ដែល​លោក Pep ជួយ City ឈ្នះ​ពាន Premier League ចាប់​តាំង​ចូល​មក​ដឹក​នាំ​នៅ​ឆ្នាំ​២០១៦។

ក្នុង​កម្មវិធី​ជប់លៀង​ឈ្នះ​ពាន អ្នក​ចាត់​ការ​វ័យ​៥០​ឆ្នាំ​​ត្រូវ​​បាន​គេ​ឃើញ​ជក់​បារី​​និង​ច្រៀង​រាំ​​យ៉ាង​សប្បាយ​ចិត្ត។ Man City បាន​ក្លាយ​ជា​ម្ចាស់​ពាន​ Premier League រដូវ​កាល​នេះ​កាល​ពី​ថ្ងៃ​ទី ១១ ខែ ឧសភា បន្ទាប់​ពី Manchester United ចាញ់ Leicester City ២-១៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ