វាសនារបស់ GFRIEND អាច​នឹងត្រូវបំបែកក្រុម ប្រសិនបរាជ័យក្នុងការចចារកុងត្រាជាមួយក្រុមហ៊ុន

  • 2021-05-18 04:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការ​ឲ្យដឹង​ដែរ​ថា GFRIEND ក្រុម​នារី​របស់ផលិតកម្ម Source Music នឹង​អាច​ប្រឈម​នឹង​ការ​បំបែក​ក្រុម បើពួកគេបរាជ័យ​ក្នុងការ​បន្តចុះកុងត្រាជាមួយ​នឹង​ផលិតកម្ម។

សេចក្ដី​រាយការណ៍​យោងតាម​ការ​ចេញ​ផ្សាយ​ពី Tenasia បាន​បញ្ជាក់​ថា​ GFRIEND អាច​នឹង​បំបែក​ក្រុមឆាប់ៗ ហើយសមាជិកនឹង​ចែក​ផ្លូវគ្នា​ដើរ ទៅតាម​ក្ដី​សុបិនរៀងៗខ្លួន ប្រសិន​ជា​ពួកគេ​បរាជ័យ​ក្នុង​ការ​ពិភាក្សាបន្តកុងត្រាជាមួយ​នឹង​ផលិតកម្ម​ Source Music។ ប៉ុន្តែ​ទាក់ទងនឹង​ព័ត៌មាន​ផ្សេង​ទៀត មិនឃើញ​មាន​ចេញ​ផ្សាយ​ឡើយ​លើវិបសាយ​ព័ត៌មាន Tenasia។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រុម​ចម្រៀង​នារី​មួយ​នេះ​បង្កើត​តាំង​ពីឆ្នាំ ២០១៥ និង​បាន​សាង​កេរ្តិ៍ឈ្មោះជា​ក្រុម​ចម្រៀង​នារី​ថ្មី​ដែល​ មាន​ Concept ពិសេសប្លែកៗ និង​បង្ក​ភាព​រីករាយ​ដល់អ្នកគាំទ្រ។ ភាព​ល្បីល្បាញ​របស់​ពួកគេ​មិន​ត្រឹម​តែ​នៅក្នុង​ប្រទេស​ទេ ប៉ុន្តែក៏រីកសាយ​ដល់​ឆាក​អន្តរជាតិ​ដែរ ដោយសារភាព​ទាក់ទាញ​ចេញពីក្បាច់រាំ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម