Ford ពន្យល់ប្រាប់ពីអត្ថប្រយោជន៍ ប្រើសម្បកកង់ ៣៥ និង ៣៧អ៊ីញលើ F-150 Raptor ជំនាន់ថ្មី

  • 2021-05-19 02:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ២០២១ បានទទួលការឌីហ្សាញថ្មីទាំងស្រុង ដែលវាជាជំនាន់ទី៣ និងមានការអាប់ដេតធ្វើឲ្យប្រសើរជាច្រើន ដើម្បីយកឈ្នះលើគូប្រជែងរបស់វា។ ក្នុងនោះដែរ វាក៏មានបំពាក់សម្បកកង់ទំហំ ៣៥អ៊ីញមកស្តង់ដារ និង ៣៧អ៊ីញជា Option ទៀតផង។

គេហទំព័រ MuscleCarsAndTrucks មានឱកាសនិយាយជាមួយក្រុមវិស្វករនៅពីក្រោយរថយន្ត Ford F-150 Raptor ដោយសួរនាំអំពីមូលហេតុ និងអត្ថប្រយោជន៍នៃការប្រើសម្បកកង់ធំបែបនេះ។ ជាក់ស្តែង សម្បកកង់ទាំងពីរនេះសុទ្ធតែមានមុខងារ និងបំណងខុសគ្នា។

លោក Adam Busack មកពីក្រុមវិស្វករនៃរថយន្ត F-150 Raptor ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងថា “ពួកវាទាំងពីរសុទ្ធតែមានអត្ថប្រយោជន៍”។

លោកបានបន្ថែមទៀតថា "សម្បកកង់ទំហំ ៣៥អ៊ីញ មានកម្រិតអុកច្រើនជាង Raptor មុនៗបន្តិច។ ចំណែកឯសម្បកកង់ទំហំ ៣៧អ៊ីញវិញ ផ្តល់ឲ្យនូវកម្ពស់បាតក្រោមខ្ពស់ជាងមុនបន្តិច។ វាកល់រថយន្តឡើង ដូច្នេះការបើកបរលើថ្ម (rock crawling) គឺកាន់តែងាយស្រួល។ ពួកវាផ្តល់ផាសុកភាពខ្លាំងបំផុតនៅលើផ្លូវធម្មតា ហើយផ្តល់ភាពបត់មែនខ្លាំងក្នុងការបើកបរ”។

ទោះជាយ៉ាងណាក៏ដោយ MuscleCarsAndTrucks បានពន្យល់ថា ប្រសិនបើអ្នកចង់ជិះលើផ្លូវធម្មតា គួរតែជ្រើសយកសម្បកកង់ទំហំ ៣៥អ៊ីញ ប៉ុន្តែបើសិនជាអ្នកចង់បើក Off-road ជាមួយឧបសគ្គកាចៗ នៅល្បឿនយឺត គួរតែយកសម្បកកង់ទំហំ ៣៧អ៊ីញវិញ។

ពកវានឹងប្រើសម្បកកង់ BF Goodrich KO2 (37×12.5R17) ជាមួយកម្រិតផ្ទុក C Load Range។ សម្បកកង់នោះមានទម្ងន់ប្រហែល ៣១គីឡូក្រាមក្នុងមួយគ្រាប់៕

អត្ថបទ៖ សេង ឡុង