អាយុកាលកុងត្រាដំបូងរបស់ក្រុម K-Pop នារីទាំងនេះជាមួយក្រុមហ៊ុន នឹង​ត្រូវចប់នៅឆ្នាំ ២០២១

  • 2021-05-21 02:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីភ្ញាក់​ផ្អើល​នឹង​ដំណឹង​ពីការ​រំសាយក្រុម GFRIEND ដែល​សម្រេច​មិនបន្តកុងត្រាជាមួយ​នឹង​ក្រុមហ៊ុន Source Music ថ្មីៗនេះ ចំណាប់អារម្មណ៍របស់មហាជនក៏កើនឡើង​ទាក់ទង​នឹងអនាគតរបស់ក្រុម​ចម្រៀង​នារីផ្សេង​ទៀតដែល​បង្កើតនៅឆ្នាំ ២០១៤ និង២០១៥។ ដោយសារ​ឈាន​ចូល​ឆ្នាំ ២០២១នេះ កុងត្រារបស់​ពួកគេ​ក៏ត្រូវ​ដល់ពេល​ជិតផុតកំណត់ដែរ។

១. Red Velvet

ក្នុង​ក្រុម​មាន Irene, Seulgi, Wendy, Joy និង Yeri ដែល​ផ្ដុំ​គ្នា​បាន​ជា Red Velvet ក្រុម​ចម្រៀងដែល​បង្កើត​កាល​ពីឆ្នាំ ២០១៤។ នៅឆ្នាំ​នេះ​ ក្នុងនោះ Irene, Seulgi, Wendy និង Joy ត្រូវ​ដល់ពេល​ពិភាក្សាគិតគូរ មុន​សម្រេច​បន្តកុងត្រា ឬ​យ៉ាង​ជាមួយ​នឹង​ផលិតកម្ម SM ដោយសារសុទ្ធតែ​ Debut ដំណាលគ្នា លើកលែង Yeri ដែល​ចូល​ក្រុមនៅឆ្នាំ ២០១៥ ដូចនេះ​កុងត្រានាង​នៅ​សល់មួយឆ្នាំទៀត។

២. TWICE

ពួកគេ​បង្កើតនៅឆ្នាំ ២០១៥ ហើយឆ្នាំនេះ​ក៏គ្រប់ពេល​ក្រុមត្រូវគិតគូរ​ រឿង​កុងត្រាជាមួយ​នឹង​ក្រុម អាច​នឹង​ចុង​ឆ្នាំ​នេះ​ដែរ។ ទោះជាយ៉ាងណា អ្នកគាំទ្រជឿជាក់ថា​ក្រុមនេះទំនងជាបន្តកុងត្រាជាមួយ​នឹង JYP ស្របពេល​ពួកគេ​ក៏ជា​ក្រុមនារី​ដែល​មាន​ឥទ្ធិពល​ក្នុងប្រទេសកូរ៉េ ហើយ JYP ក៏មិន​ដែល​ខកខាន​ក្នុង​ការចេញបទថ្មីសម្រាប់​ក្រុម​ដែរ។

៣. APRIL

APRIL បង្កើតនៅឆ្នាំ ២០១៥ ខែសីហា ហើយឈាន​ដល់ពាក់កណ្ដាលឆ្នាំ ២០២១ ក៏ខិតជិត​ទៅរក​កាល​កំណត់​ដែល​កុងត្រា​របស់ក្រុម​នេះ​ជិតអស់ ស្របពេល​នេះ​ APRIL ក៏ស្ងាត់បទ​ចេញទៀត មិនឃើញ​មាន​សកម្មភាព​ណាមួយលេចឡើងឡើយ ជាហេតុមហាជន​ជា​ច្រើន​នាំគ្នា​គិតគូរថា​ ក្រុមអាច​នឹង​មិនបន្តកុងត្រាជាមួយ​នឹង​ផលិតកម្ម DSP Mediaទេ។ ម្យ៉ាង​កន្លងមក​ក៏​តែង​មាន​រឿង​ច្រើន​បែកធ្លាយជា​បន្តបន្ទាប់ពីកង្វះ​ការមើលថែសម្រាប់​ក្រុម​នេះ រហូត​កើតចេញ​ជា​មាន​រឿង​ច្រើន។

៤. Oh My Girl

ក្រុម​នេះ​បង្កើតនៅ ខែមេសា ឆ្នាំ២០១៥ ប៉ុន្តែ​កេរ្តិ៍ឈ្មោះរបស់​ក្រុម​ស្រាប់តែ​ហក់ឡើង​ខ្លាំង​ នៅឆ្នាំ ២០២០ ពេល​ចេញ​បទ «NONSTOP»។ ទោះជាយ៉ាងណា​ ពេល​នេះ​ក៏ឈាន​ដល់ពាក់កណ្ដាល​ឆ្នាំ២០២១ ហើយ២០២២ កំពុងត្រៀមខ្លួន​ចូល​មក ដូចនេះ​គ្រប់គ្នានៅ​មិនទាន់​ដឹង​ថា​ក្រុម​នេះ​នឹង​សម្រេច​យ៉ាង​ណា​ទាក់ទង​នឹង​ការ​បន្តកុងត្រាបន្តជាមួយនឹង​ក្រុមហ៊ុន។

៥. CLC

ក្រុម​នេះ​បង្កើតដំបូង​នៅខែមីនា ​ឆ្នាំ ២០១៥ ហើយក៏ជា​ក្រុម​មួយទៀតដែល ត្រូវដល់ពេល​ពិចារណាពីកុងត្រារបស់ខ្លួនជាមួយ​នឹង​ផលិតកម្ម CUBE។

៦. Lovelyz

Lovelyz បង្កើតនៅខែវិច្ឆិកា ឆ្នាំ២០១៤ ហើយតាម​កំណត់ កុងត្រាពួកគេ​នឹង​ត្រូវ​ចប់​នៅ​រដូវក្ដៅឆ្នាំនេះ។ ស្របពេល​ឈានដល់ពាក់កណ្ដាលឆ្នាំទៅហើយ ដូចជា​ស្ងាត់មិនទាន់លេចឭដំណឹងពីការ​ Comeback ដូច្នេះ​វា​ពិតជា​ធ្វើឲ្យមហាជន​ឆ្ងល់ មិនដឹង​ថា​ពួកគេ​សម្រេច​យ៉ាងណាជាមួយ​នឹង​កុងត្រាថ្មី​នោះទេ៕​

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម