Zidane៖ Real អាច​នឹង​ល្អ​ជាង​នេះ ដោយ​មិន​មាន​ខ្ញុំ

  • 2021-05-21 12:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​លើកឡើង​ប្រាប់​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Villareal កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ាឌ្រីដ​មួយ​នេះ អាច​នឹង​ល្អ​ជាង​នេះ ប្រសិន​បើ​គ្មាន​រូប​លោក។

មាន​សំណួរ​ជា​ច្រើន​សួរ​អំពី​អនាគត​របស់​លោក​ជាមួយ​ក្លឹប Real Madrid ហើយ​លោក Zidane បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អស់​ទាំង​នោះ។ ស្រាប់​តែ​មាន​សំណួរ​មួយ​សួរ​ថា ក្លឹប Real Madrid អាច​នឹង​ល្អ​ជាង​នេះ ដោយ​គ្មាន​លោក Zidane ឬ​យ៉ាង​ណា​។

ភ្លាមៗ​នោះ​លោក​ក៏​បាន​ឆ្លើយ​តប​ថា៖ "ប្រាកដ​ណាស់!''។ តែ​លោក​ឆ្លើយ​ខ្លី​ត្រឹម​ហ្នឹង និង​មិន​ផ្ដល់​នូវ​មូលហេតុ​ផ្សេងៗ​នោះ​ទេ។

ក្លឹប Real Madrid កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ២ ដោយ​មាន ៨១ពិន្ទុ​នៅ​តារាង​លីគ​កំពូល​អេស្ប៉ាញ La Liga ដោយ​ក្លឹប​នេះ​នៅ​ក្រោម Atletico Madrid តែ ២ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​ឯ Barcelona វិញ​កំពុង​តែ​ឈរ​លេខ ៣ ដោយ​មាន ៧៦ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី