អបអរ! AC Milan វិល​មក​ Champions League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៧​ឆ្នាំ

  • 2021-05-24 02:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប AC Milan នឹង​វិលត្រឡប់​មក​លេង​ពាន​រង្វាន់ Champions League វិញ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ Atalanta ២-០ យក​បាន​តំណែង​លេខ​២​ក្នុង​តារាង​ពិន្ទុ Serie A រដូវ​កាល​នេះ។

​ជ័យជម្នះ​នេះ Milan បាន​ទម្លាក់ Atalanta មក​កាន់​លេខ​៣ ចំណែក​ឯ​ខ្លួន​ឯង​ឡើង​លេខ​២ ខុស​គ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។ Milan បាន​នាំ​មុខ​កំពូល​តារាង Serie A អស់​ជា​ច្រើន​ខែ​ដែរ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ពួក​គេ​ធ្វើ​មិន​បាន​ល្អ វិះ​នឹង​អស់​ឱកាស​បាន​ទៅ​លេង​នៅ UCL ទៅ​ទៀត​ ប្រសិន​បើ​ចាញ់​នៅ​ណាត់​ប្រកួត​ចុងក្រោយ​នេះ។

លោក Stefano Pioli អ្នក​ចាត់​ការ​របស់ Milan បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​​សម​ទទួល​បាន​លេខ​២ និង​បាន​លេង​នៅ Champions League ណាស់។ AC Milan បាន​លេង​នៅ​ពាន​ UCL ចុងក្រោយ​នៅ​រដូវ​កាល​២០១៣-១៤។ នេះ​មាន​ន័យ​ថា រយៈពេល​៧​ឆ្នាំ​គត់​ដែល​ពួក​គេ​អាច​វិល​មក​លេង​ពាន​នេះ​ម្ដង​ទៀត៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ