ឡាន SUV របស់កូរ៉េថ្មី រាងស្អាតខ្លាំង ឯតម្លៃវិញលក់ថោកជាងគេជាងឯង

  • 2021-05-25 02:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai បានប្រកាសនូវតម្លៃលក់នៃរថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយលក់ថោកជាងគូប្រជែង។

រថយន្ត Genesis GV70 2.5T AWD Standard មានតម្លៃចាប់ពី ៤១ ០០០ដុល្លារ ដោយមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកជាច្រើន។ វាប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងបង្វិល ៤២២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ។

ជាមួយគ្នានេះ រថយន្ត GV70 2.5T AWD Select នឹងមានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ, GV70 2.5T AWD Advanced តម្លៃ ៤៩ ១៥០ដុល្លារ និង GV70 2.5T AWD Sport Prestige តម្លៃ ៥២ ៧៥០ដុល្លារ។

ដោយឡែក រថយន្ត SUV ខ្នាតតូចនេះក៏ផ្តល់ជម្រើសម៉ាស៊ីនធំផងដែរ គឺ GV70 3.5T AWD Standard តម្លៃ ៥២ ៦០០ដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងបង្វិល ៥៣០ញ៉ូតុនម៉ែត្រ។

បន្ទាប់មកទៀតគឺម៉ូដែល GV70 3.5T AWD Sport Advanced មានតម្លៃចាប់ពី ៥៧ ៦០០ដុល្លារ និង GV70 3.5T AWD Sport Prestige តម្លៃ ៦២ ៥០០ដុល្លារ។

គួរឲ្យដឹងថា រថយន្ត Genesis GV70 នឹងត្រូវប្រជែងជាមួយ Audi Q5 ដែលមានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ, BMW X3 តម្លៃចាប់ពី ៤៣ ០០០ដុល្លារ និង Mercedes GLC តម្លៃចាប់ពី ៤៣ ២០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង