Benzema មិន​យល់​ឃើញ​ថា​ Zidane នឹង​ចាក​ចេញ​ពី​ Real Madrid នៅ​រដូវកាល​ក្រោយ​នេះ​ទេ​

  • 2021-05-25 12:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​និយាយ​នៅ​ក្នុងថ្ងៃ​នេះថា​ គេ​មិន​យល់​ឃើញ​គ្រូ​បង្គោល​របស់​គេ​គឺ​លោក​ Zinedine Zidane នឹង​ចាក​ចេញ​ពី​តួនាទី​ដឹកនាំ​ក្លឹប​នេះ​នៅ​រដូវកាល​ក្រោយ​ទេ​។

Benzema បាន​និយាយថា​៖" Zidane គាត់​នៅ​តែ​ជា​គ្រូ​បង្គោល​ Real រហូត​មក​ដល់​ឥឡូវ​ហ្នឹង​។ ត្រូវ​អត់​? ព្រោះ​ខ្ញុំ​មិន​ដែល​មើល​ឃើញ​ថា​គាត់​នឹង​ចាកចេញ​ម្ដង​ណា​នោះ​ទេ​។ គាត់​នឹង​មិន​ចាកចេញ​នៅ​រដូវកាល​ខាងមុខ​នេះ​ទេ​។ អ្នក​ទាំង​អស់​គ្នា​ចាំ​តែ​មើល​ទៅ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" បើ​គាត់​ចាកចេញ​ពី​តួនាទី​នេះ​មែន​ នោះ​គាត់​ច្បាស់​ជា​ទៅ​បាត់​ហើយ​។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​អត់​ឃើញ​​ Real Madrid អត់​មាន​គាត់​បាន​ផង​ហ្នឹង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Zidane អាច​នឹង​ចប់​កុងត្រា​ជា​មួយ​ Real នៅ​ឆ្នាំ​២០២២ ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ថ្មី​ខាង​មុខ​ក្រោយ​ដឹកនាំ​ក្លឹប​មិន​សូវ​បាន​លទ្ធផល​ ដែល​ចង់​បាន​នៅ​ក្នុង​រដូវកាល​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី