CL នឹង​ក្លាយជា Judge ប្រចាំកម្មវិធីប្រកួត «Superband» រដូវកាលថ្មី

  • 2021-05-26 05:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CL នឹង​ក្លាយជាគណៈកម្មការក្នុង​កម្មវិធី Superband កម្មវិធី​ប្រកួត​របស់​ទូរទស្សន៍ JTBC ឆាប់ៗខាងមុខនេះ។

«Superband» គឺជា​កម្មវិធីប្រកួត​ដែល​ប្រជុំ​ទៅដោយអ្នក​តន្ត្រីប្រភេទ Indie ដែល​ត្រូវ​បាន​អញ្ជើញឲ្យចូលរួម​សម្ដែង និង​បង្កើតជា​ក្រុម​មួយ ហើយសមាជិកគឺ​ជា​អ្នក​ដែលមក​ពីក្រុមផ្សេងគ្នា ដើម្បីប្រកួត​ជា​មួយ​នឹង​ក្រុម​ផ្សេងទៀត។

គណៈកម្មការពេលនេះ​ក៏សំដៅ​ដល់តំណែង​ជា «Producer» ដែល​ចាំ​វាយតម្លៃការសម្ដែង និង​ផ្ដល់នូវ​ការ​កែតម្រូវ និង​ចាត់ចំណាត់ថ្នាក់​ចំពោះ​អ្នក​ប្រកួត​ទាំង​នោះ។ ដូច​កម្មវិធី​ប្រកួត​ទូទៅ​ដែរ អ្នក​ដែល​ស្ថិតនៅ​លេខរៀង​ចុងក្រោយ នឹង​ត្រូវ​ជម្រុះ​ចេញ ពីកម្មវិធី។

ក្រោយ​រដូវកាលទី១ ទទួលជោគជ័យ ពេល​នេះ «Superband» រដូវកាលទី២ បាន​វិល​មកវិញ ដោយមាន​ CK គឺ​ជា Producer៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី