ទស្សនា​ការ​ប៉េណាល់​ទី​ដល់​ទៅ​២១​គ្រាប់ ទើប​រក​ឃើញ​​ជើង​ឯក Europa League

  • 2021-05-27 01:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Villarreal បាន​ក្លាយ​ជា​ជើង​ឯង Europa League រដូវ​កាល​២០២០-២១ បន្ទាប់​ពី​បាន​យក​ឈ្នះ Manchester United ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ១១-១០។

បើ​ឆាក​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ Gerard Moreno រក​បាន​គ្រាប់​ដំបូង​ឲ្យ Villarreal នាទី​២៩។ Edinson Cavani ជា​អ្នក​រក​គ្រាប់​តាម​ស្មើ​ឲ្យ Man Utd វិញ​នាទី​៥៥។ បញ្ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​១-១​ប៉ុណ្ណោះ។

បាល់​ត្រូវ​សម្រេច​បន្ថែម​១៥​នាទី​ពីរ​ដង ប៉ុន្តែ​ក្រោយ​លេង​អស់​៣០​នាទី​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន ដូច្នេះ​ត្រូវ​សម្រេច​​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ជា​រឿង​ភ្ញាក់ផ្អើល​​កីឡាករ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​អាច​រក​បាន​គ្រាប់​រៀង​ខ្លួន​ រហូត​ដល់​គ្រាប់​ទី​១១​ដែល​ត្រូវ​ទាត់​ដោយ​អ្នក​ចាំ​ទី។

អ្នក​ចាំ​ទី​ Geronimo Ruli របស់ Villarreal បាន​ទាត់​ចូល​គ្រាប់​ទី​​១១ ខណៈ David de Gea បាន​ខកខាន​ឱកាស​ ធ្វើ​ឲ្យ Man Utd ចាញ់ Villarreal ១០-១១៕

អត្ថបទ៖ ហេង សុធារិទ្ធិ