City ត្រៀម​​ទិញ Grealish ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ដំបូង​មាន​តម្លៃ​ខ្លួន​១០០​លាន​ផោន

  • 2021-05-28 02:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ដាក់ Jack Grealish ​ជា​ខ្សែ​បម្រើ​គោលដៅ​ទី​មួយ​​របស់​ពួក​គេ និង​ត្រៀម​​ធ្វើ​ឲ្យ​តារា​របស់ Aston Villa រូប​នេះ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ដំបូង​មាន​តម្លៃ​ខ្លួន​១០០​លាន​ផោន។

City នឹង​ត្រូវ​លេង​​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ជា​លើក​ដំបូង​ទល់​នឹង Chelsea នៅ​ថ្ងៃ​ស្អែក​ខាង​មុខ ហើយ​ក៏​កំពុង​ចង់​ទិញ​កីឡាករ​ថ្មី​ដើម្បី​ពង្រឹង​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ។ Grealish បាន​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​លោក Pep guardiola ជា​យូរ​មក​ហើយ ហើយ​លោក​ចង់​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​មក​ចូលរួម​ជាមួយ City។

Harry Kaneខ្សែ​ប្រយុទ្ធ​របស់​ Spurs ក៏​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី City ដូច​គ្នា បន្ទាប់​ពី​គេ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ ចង់​ចេញ​ពី​ក្លឹប​ដើម្បី​ទៅ​ស្វែង​រក​ការ​ឈ្នះ​ពាន។ និយាយ​ពី​រឿង Grealish ក្លឹប Aston Villa ទើប​តែ​ផ្ដល់​កុងត្រា​ថ្មី​​រយៈពេល​៤​ឆ្នាំ​បន្ត​ទៀត​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ដូច្នេះ​បើ City ចង់​បាន​រូប​គេ​ត្រូវ​ហ៊ាន​ចំណាយ​ធំ​បន្តិច​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ