ប៉ះ Man City ផ្ដាច់ព្រ័ត្រ UCL ក្រុម Chelsea គ្មានកីឡាកររបួសឡើយ

  • 2021-05-29 03:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ប៉ះគ្នាជាមួយក្រុម Man City វគ្គផ្ដាច់ព្រ័ត្រ UCL នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ លោក Thomas Tuchel បាន​ប្រាប់ថាកីឡាករក្រុម​តោ​ខៀវ Chelsea គ្មានអ្នកណាម្នាក់របួសឡើយ ហើយលោកសង្ឃឹមពួកគេនឹងរក្សាខ្លួនបានល្អ បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់​នា​ថ្ងៃ​នេះ​។

លោក Thomas Tuchel

គ្រូបង្គោលក្លឹប Chelsea រូបនេះ បានទម្លាយមុនការប្រកួតមកដល់ថា ៖«វាជាព័ត៌មានល្អមិនធ្លាប់មាន គ្មានអ្នករបួស ហើយខ្ញុំសង្ឃឹមថាវានឹងរក្សាបែបនេះរហូត បន្ទាប់ពីការហ្វឹកហាត់ថ្ងៃនេះ»។

ខ្សែ​បម្រើស​សញ្ជាតិ​បារាំង N'Golo Kante បានជាសះស្បើយពីបញ្ហាភ្លៅ អំឡុង​ប៉ះ​ជាមួយ Leicester ចំណែក​អ្នក​ចាំទី Edouard Mendy ក៏​មិន​មា​ន​របួសធ្ងន់ធ្ងរដែរ បន្ទាប់ពីបុក​បង្គោល​ទីពេល​ប៉ះក្រុម Aston Villa កាលពីថ្ងៃអាទិត្យ​កន្លង​ទៅ។

ងាក​មក​ Tuchel ឯណេះ​វិញ លោក​មាន​ការជឿទុកចិត្តយ៉ាងខ្លាំងលើកូនក្រុម ក្នុងការដណ្ដើមពានដ៏សំខាន់ UCL ព្រោះវាជាការឡើងមកវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ចាប់តាំងពីពួកគេជោគជ័យកាលពីឆ្នាំ២០១២មក។

លោកបញ្ជាក់បែបនេះ ៖«ខ្ញុំចង់និយាយថាខ្ញុំទុកចិត្តកូនក្រុមរបស់​ខ្ញុំ វាជាការស្រេកឃ្លាន។ ក្នុងបរិបទ​កីឡា នៅពេលមានការប្រកួតប្រជែងកម្រិតខ្ពស់មួយ វាតែងលេចចេញនៅសំណួរថា តើអ្នកចង់បានវាតាមរបៀបយ៉ាងម៉េច។ ប៉ុន្តែខ្ញុំយល់ថាពួកយើងបាន​យកចិត្តទុកដាក់ ផ្ដោតអារម្មណ៍ខ្លាំង និង​មានវិន័យល្អក្នុងការរៀបចំក្រុមក្នុងសប្ដាហ៍នេះ»។

នេះជាថ្ងៃហ្វឹកហាត់ចុងក្រោយហើយសម្រាប់ក្រុមតោខៀវ មុនប៉ះក្រុមមេឃខៀវនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ