Ancelotti មិន​នឹក​ស្មាន​ថា Real Madrid ហៅ​មក​ឲ្យ​ដឹកនាំ​ក្រុម​វិញ​ទេ

  • 2021-06-02 12:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti បាន​អះអាង​ថា ខ្លួន​មិន​នឹក​ស្មាន​ថា​ទទួល​បាន​ឱកាស​មក​ដឹកនាំ​ក្លឹប Real Madrid ឡើង​វិញ​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​បុរស​ជនជាតិ​អ៊ីតាលី​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Everton មុន​ពេល​ខ្លួន​ទៅ​កាន់​ក្លឹប Real Madrid។

លោក​បាន​និយាយ​ថា៖ " អំឡុង​ពេល​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ដឹកនាំ​នៅ​ Everton ខ្ញុំ​ទទួល​បាន​ឱកាស​មួយ​នឹក​ស្មាន​មិន​ដល់​ [សំដៅ​លើ​ការ​ទាក់ទង​របស់​ក្លឹប Real Madrid] ហើយ​ខ្ញុំ​គិត​ថា ការ​ចាកចេញ​ពេល​នេះ​ជា​រឿង​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ "។

ក្រៅ​ពី​នេះ​លោក​ក៏​បាន​អរគុណ​នូវ​ថ្នាក់ដឹកនាំ ក្រុម​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រ​ក្លឹប Everton ផង​ដែរ មុន​ពេល​ដែល​លោក​ចាកចេញ​មក​កាន់​ក្លឹប Real Madrid។

លោក Ancelotti ត្រូវ​បាន​សារព័ត៌មាន Marca ចុះ​ផ្សាយ​ថា ជា​ជម្រើស​ចុង​ក្រោយ​បង្អស់​សម្រាប់​ក្លឹប​ Real Madrid ត្បិត​អី​ក្លឹប​មូលដ្ឋាន​រាជធានី​អេស្ប៉ាញ​មួយ​នេះ​ត្រៀម​ហៅ​គ្រូ​ជនជាតិ​អ៊ីតាលី​ដទៃ​ៗ​ទៀត​ដូច​ជា​ Massimiliano Allegri ដែល​ពេល​នេះ​កំពុង​កាន់ Juventus៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម