Hazard​ យល់​យ៉ាង​ណា​ដែរ ពេល Real តែងតាំង​ Ancelotti?

  • 2021-06-03 10:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard យល់​ថា រឿង​ដែល​ Real Madrid តែងតាំង​លោក Carlos Ancelotti ធ្វើ​ជា​គ្រូ​បង្គោល ជា​ដំណឹង​ល្អ​សម្រាប់​ខ្លួន។

និយាយ​ប្រាប់​ RTBF កាល​ពី​ពេល​ថ្មីៗ​នេះ Hazard បាន​លើកឡើង​ថា៖ " គ្រប់​គ្នា​នៅ Real Madrid ដឹង​ពី​ស្នាដៃ​របស់ Ancelotti ចំពោះ​ក្លឹប។ គាត់​ឈ្នះ Champions League ហើយ​គាត់​ស្គាល់​កីឡាករ​ជា​ច្រើន​នាក់។ យើង​ដឹង​ថា គាត់​ជា​គ្រូ​បង្វឹក​មួយ​ដ៏​មាន​បទ​ពិសោធន៍ " ។

Hazard បាន​បន្ថែម​ថា៖ " ខ្ញុំ​មិន​ស្គាល់​គាត់​ក្នុង​លក្ខណៈ​ជា​មិត្តភាព​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​បើ​ខ្ញុំ​ឮ​គាត់​ជា​មនុស្ស​ល្អ​ណាស់ ដែល​ចង់​តែ​ឈ្នះ​។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​នឹង​មាន​ពេល​វេលា​ធ្វើ​ការ​ជាមួយ​គ្នា។ នេះ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ " ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី