គេថាឡាន Tesla ឡើងថ្លៃមិនឈប់ តែ Elon Musk ឆ្លើយទៅវិញយ៉ាងឡូយ!

  • 2021-06-04 04:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ មហាសេដ្ឋី Elon Musk បានតបតសារនៅលើ Twitter ដែលថារថយន្តអគ្គិសនីរបស់លោកឡើងថ្លៃ ក៏ព្រោះតែ ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់យកមកផលិតរថយន្តមានតម្លៃកើនឡើង។

សាររបស់សេដ្ឋីខាងលើបានឆ្លើយតបទៅនឹង គណនី Twitter មានឈ្មោះថា @Ryanth3nerd ដោយលោកបានចោទពីការឡើងថ្លៃរបស់ឡានអគ្គិសនី Testla ម៉ូឌែល Y ហើយថែមទាំងដកឧបករណ៍កល់ចង្កេះថែមទៀតផង ក្រៅពីនេះចំពោះមុខងារ បើកបរដោយស្វ័យប្រវត្តិ (FSD: Full Self-Driving) ក៏ឡើងថ្លៃដល់ទៅ ១៤០០០ដុល្លារ ផងដែរ។

ជុំវិញបញ្ហានេះ Elon Musk បានឆ្លើយតបយ៉ាងឡូយថា ការដកឧបករណ៍កល់ចង្កេះពីឡានម៉ូឌែល 3និងY គឺដកចេញចំពោះតែកៅអីអង្គុយខាងមុខតែប៉ុណ្ណោះ ព្រោះអីយោងតាមរបាយការណ៍ប្រើប្រាស់រថយន្ត ម្ចាស់ឡានមិនសូវប្រើប្រាស់ឧបករណ៍នេះឡើយ ដូចនេះដាក់ទៀតនាំអស់ថ្លៃចំណាយនិងធ្ងន់ឡាននោះទេ។

លោកបានបន្ថែមទៀតថា ការឡើងថ្លៃរបស់ឡាន Tesla ព្រោះតែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់យកមកផលិតរថយន្តមានតម្លៃកើនឡើង ជាពិសេសគឺវត្ថុធាតុដើមកម្រតែម្ដង។

គួរដឹងថា រថយន្តអគ្គិសនី Tesla ម៉ូឌែល 3និងY បានឡើងថ្លៃជាញឹកញាប់។ យោងទៅតាមប្រភព Electrek បានរបាយការណ៍ថា រថយន្តម៉ូឌែល 3 បានឡើងថ្លៃ ដល់ទៅ ៥ដង ក្នុងឆ្នាំ២០២១។ បន្ទាប់មកនៅ ថ្ងៃទី២៤ ខែឧសភា ក្រុមហ៊ុនក៏បានតម្លើងថ្លៃម្តងទៀត៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម