Man Utd បារម្ភ​ខ្លាច Rashford មិន​បាន​លេង​នៅ​រដូវ​កាល​ក្រោយ

  • 2021-06-06 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ខ្សែ​ប្រយុទ្ធ Marcus Rashford អាច​នឹង​ខកខាន​ការ​ប្រកួតលីគ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ ព្រោះ​តែ​​បញ្ហា​របួស។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Mirror ខ្សែ​ប្រយុទ្ធវ័យ​២៣​ឆ្នាំ លេង​នៅ​លីគ​កំពូល​អង់គ្លេសទាំង​មាន​របួស​ជើងនិង​ស្មា ប៉ុន្តែ​មិន​ទាន់​បាន​វះកាត់​ឡើយ រងចាំ​រហូត​ដល់​អង់គ្លេស​​លេង​ចប់​ពាន Euro 2020។ Rashford នឹងត្រូវ​វះ​កាត់​របួស​មួយ​ក្នុងចំណោម​ពីរ ហើយ​បើ​តាម​ដំណឹង​ច្បាស់​ការ​គេ​ទំនង​វះកាត់​ជើង​មុន។

នៅ​លីគ​កំពូល​អង់គ្លេស Rashford បង្ហាញ​ខ្លួន​បាន​៥៧​ប្រកួតឱ្យ United ហើយ​ពេល​នេះ​គេ​មាន​ភារៈកិច្ច​ដ៏​សំខាន់​មួយ​ទៀត គឺ​ត្រូវ​ជួយ​ប្រទេស​អង់គ្លេសលេង​ពាន Euro 2020 ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១​ មុន​រដូវ​កាល​ថ្មី​ចាប់​ផ្ដើមថ្ងៃទី១៤ សីហា ឆ្នាំ​២០២១​ខាងមុខ។

តាម​កាល​វិភាគ​លេង​ដ៏​មមាញឹកនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កីឡាករ​​រូប​នេះនឹង​មិន​មាន​ពេល​គ្រប់គ្រាន់ និង​ជា​ទាន់​ពេល​វេលា​ឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម