រក​ឃើញ​ម្ចាស់​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ និង​កីឡាករ​វ័យ​ក្មេង​ល្អ​​ជាង​គេ​នៅ​អង់គ្លេស​ហើយ

  • 2021-06-07 01:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​​ក្លឹប Manchester City កីឡាករ Kevin de Bruyne បាន​ឈ្នះ​​ពាន​​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស PFA Player of the Year ២​រដូវ​កាល​ជាប់​គ្នា។

មិត្ត​រួម​ក្រុម​នៅ City កីឡាករ Phil Foden បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ (PFA Young Player of the Year)។ កីឡាករ​ទាំង​ពីរ​គឺ​ជា​កម្លាំង​ដ៏​សំខាន់​ជួយ Man City ឈ្នះ​​ពាន Premier League ជា​លើក​ទី​៣ ក្នុង​រយៈពេល​៤​ឆ្នាំ និង​ពាន League Cup។

Kevin de Bruyne បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​​ដែល​អាច​ឈ្នះ​ពាន PFA Player of the Year ២​រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពី Cristiano Ronaldo ធ្លាប់​ធ្វើ​បាន​ពេល​ដែល​គេ​លេង​នៅ Manchester United។

Foden វ័យ​២១​បាន​បង្ហាញ​ខ្លួន​៥០​ប្រកួត​ឲ្យ City គិត​គ្រប់​កម្មវិធី​ក្នុង​រដូវ​កាល​នេះ និង​រក​បាន​១៦​គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ