ករណីដំបូងអភិបាលខណ្ឌមួយ នៅរាជធានីភ្នំពេញ ថ្លោះធ្លោយឆ្លងកូវីដ-១៩

  • 2021-06-08 08:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បានបង្ហោះនៅគណនីយហ្វេសប៊ុករបស់លោកថា «សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងមិចក៍ដោយអោយតែប្រហែសគឺវាតោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ»។

យ៉ាងណាមិញ នៅក្នុងការបង្ហោះរបស់លោក រូបលោកពុំបានបញ្ជាក់ថា លោកបានឆ្លងជំងឺកូវីដ១៩ នោះទេ ដោយសារតែការសរសេររបស់លោកគឺក្នុងអត្ថន័យប្រៀបធៀប តែយ៉ាងណាក៏ដោយ ក៏មានការជូនពរ យ៉ាងច្រើន ពីខាងអាជ្ញាធរ និងមន្ត្រីជាច្រើននាក់ ក៏ដូចជាប្រជាពលរដ្ឋ និងមិត្តភក្តិនៅក្នុងហ្វេសប៊ុករបស់លោក ដើម្បីឲ្យលោកមើលថែរក្សាសុខភាព និងជូនពរលោកឲ្យបានជាសះស្បើយ ៕

អត្ថបទ ៖ មេខាឡា