Mourinho៖ ខ្ញុំ​ឈ្នះ​ពាន​សរុប ២៥​ពាន និង​កន្លះ!

  • 2021-06-09 12:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho គ្រូ​បង្គោល​ក្លឹប Roma បាន​និយាយ​ប្រាប់​សារព័ត៌មាន The Sun កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ឈ្នះ​ពាន​នៅ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​លោក​សរុប ២៥​ពាន​កន្លះ ដោយ​កន្លះ​នោះ​រាប់​ទាំង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ជួយ​ឲ្យ​ក្លឹប Tottenham Hotspur ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup តែ​លោក​មិន​បាន​ដឹកនាំ​ការ​ប្រកួត​នោះ ដោយសារ​តែ​ខាង​ក្លឹប​ប្រកាស​ចែក​ផ្លូវ​គ្នា។

លោក​បាន​លើកឡើង​ថា៖ " ពេល​ដែល​អ្នក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ឈ្នះ​ពាន​ប៉ុន្មាន​ក្នុង​អាជីព នោះ​ខ្ញុំ​នឹង​ប្រាប់​ថា ខ្ញុំ​ឈ្នះ​ពាន ២៥​កន្លះ។ កន្លះ​ទៀត​គឺ​សំដៅ​លើ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​ខ្ញុំ​មិន​បាន​ដឹកនាំ​នៅ​ Spurs '' ។

លោក​បាន​បន្ថែម​ថា៖ " រឿង​កន្លះ​ពាន​ហ្នឹង​គួរ​ឲ្យ​ល្អ​សើច​ដែរ ព្រោះ​អី​វា​ជា​ស្លាកស្នាម​មួយ​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ ដែល​មិន​បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ខ្ញុំ​មាន​សិទ្ធិ​ទៅ​លេង​នោះ​ " ។

Spurs បាន​ចាញ់​ក្លឹប Manchester City ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន League Cup ក្នុង​លទ្ធផល ១ ទល់​នឹង ០ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ខណៈ​លោក Mourinho ត្រូវ​បាន​បញ្ចប់​ការងារ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​ដូច​គ្នា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម