ទីបំផុត PSG ឆក់​បាន Wijnaldum ពី Barcelona បាន​ជា​ផ្លូវ​ការ

  • 2021-06-11 01:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Georginio Wijnaldum បាន​សម្រេច​ចូលរួម​ជាមួយ Paris St-Germain ដោយ​ទទួល​យក​កុងត្រា​រយៈពេល​៣​ឆ្នាំ ក្រោយ​ចាកចេញ​ពី Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​សញ្ជាតិ​ហុល្លង់​វ៍យ​៣០​ឆ្នាំ​​ធ្លាប់​មាន​ពាក្យ​លេច​ឮ​ជា​ច្រើន​ថា​នឹង​ទៅ​ចូលរួម​ជាមួយ Barcelona ដែល​មាន​លោក Ronald Koeman មាន​សញ្ជាតិ​ហុល្លង់​ដូច​គ្នា​នៅ​ទី​នោះ។ ប៉ុន្តែ​នៅ​ពេល​នេះ Wijnaldum បាន​សម្រេច​ចិត្ត​បោះបង់ Barca មក​លេង​នៅ​ប្រទេស​បារាំង​វិញ។

រក​បាន​ទ្រនំ​ថ្មី Wijnaldum បាន​និយាយ​ថា គេ​កំពុង​តែ​ចូលរួម​ជាមួយ​​ក្រុម​ល្អ​ជាង​គេ​មួយ​នៅ​អឺរ៉ុប ហើយ​​នឹង​ប្ដេជ្ញា​បំពេញ​ឲ្យ​បាន​ល្អ​ចំពោះ​គម្រោង​នៅ PSG។ Wijnaldum មក​លេង​ជាមួយ Liverpool កាល​ពី​ឆ្នាំ​២០១៦ ផ្ទេរ​ពី​ក្លឹប Newcastle United ក្នុង​តម្លៃ​ខ្លួន​២៥​​លាន​ផោន៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ