រឹតតែអេម! Nissan Pathfinder ឆ្នាំ២០២២ ប្តូររូបរាងថ្មីទាំងស្រុង កៅអីអង្គុយបានដល់ ៨នាក់

  • 2021-06-14 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Pathfinder ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយបានផ្លាស់ប្តូរការឌីហ្សាញរូបរាងរបស់វាទាំងស្រុង ព្រមទាំងអាប់ដេតលើប្រព័ន្ធបច្ចេកវិទ្យាកាន់តែប្រសើរទៀតផង។

Nissan Pathfinder ឆ្នាំ២០២២ ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៤សេះ ប្រើប្រអប់លេខអូតូ ៩វគ្គថ្មី ហើយផ្តល់មុខងារបើកបររហូតដល់ទៅ ៧ម៉ូដ គឺ Standard, Sport, Eco, Snow, Sand, Mud/Rut និង Tow។

រថយន្ត SUV កៅអី ៣ជួរនេះ អាចអង្គុយបានរហូតដល់ទៅ ៨នាក់ ហើយផ្តល់កន្លែងសាកថ្មទូរសព្ទគ្រប់ជួរទាំងអស់ និងមានបំពាក់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងមានកុងទ័រឌីជីថលដល់ ១២,៣អ៊ីញឯណោះ។

Nissan អះអាងថា Pathfinder បានប្រើកញ្ចក់ acoustic laminated glass, កញ្ចក់ជួរទី២ ក្រាស់ជាងមុន និងបន្ថែមឧបករណ៍អ៊ីសូឡង់នៅលើទ្វារ និងផ្ទៃខាងក្រោម ដែលអាចកាត់បន្ថយសំឡេងរំខានដល់ទៅ ៦០% ឯណោះ។

Pathfinder ថ្មីក៏នឹងមានមុខងារ ProPILOT Assist មកជាមួយដែរ ដោយវាគួបផ្សំរវាងមុខងារ Steering Assistance និង Adaptive Cruise Control ដែលពិនិត្យមើលរថយន្តនៅផ្នែកខាងមុខ ដើម្បីជួយគ្រប់គ្រងដល់ការបង្កើនល្បឿន និងបន្ថយល្បឿនផងដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម