ត្រូវ​​​តែ​និយាយ​បាន​ធូរ​ទ្រូង! ទីបំផុត Mbappe ចេញ​មុខ​​​ប្រាប់​​​​ពី​រឿងអន់​ចិត្ត​​​នឹង Giroud

  • 2021-06-14 03:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​​ពិត​ជា​​កើត​អារម្មណ៍​មិន​ល្អ​ក្នុង​ចិត្ត​ ដោយ​សារ​តែ​សម្ដី​រិះគន់​របស់ Olivier Giroud ដែល​ថា មិត្ត​រួម​ក្រុម​បារាំង​​មិន​​សូវ​បោះ​បាល់​ឲ្យ​គេ​លេង។

Giroud បាន​និយាយ​បន្ទាប់​ពី​បារាំង​បាន​យក​ឈ្នះ​ប៊ុលហ្គារី​ក្នុង​ការ​ប្រកួត​មិត្តភាព​ថា​ គេ​មិន​ទទួល​បាន​បាល់ទេ ទោះរត់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​ក៏​ដោយ។ សម្ដី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​សំដៅ​ទៅ​កាន់ Mbappe។

តារា​របស់ PSG កីឡាករ Mbappe បាន​​លើក​ឡើង​ថា គេ​នឹង​ពេញ​ចិត្ត ប្រសិន​បើ Giroud និយាយ​បែប​នេះ​មក​កាន់​គេ​តែ​២​នាក់ ជាជាង​និយាយ​​​ចំហ​ទៅ​កាន់​សារព័ត៌មាន។ សម្ដី​របស់ Giroud ពិត​ជា​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់ Mbappe មែន។

ថ្មី​ៗ​នេះ Mbappe បាន​ចេញ​មក​បក​ស្រាយ​អំពី​បញ្ហា​នេះ​ហើយ​ដើម្បី​ឲ្យ​ធូរ​ចិត្ត។ “ខ្ញុំ​បាន​និយាយ​ជាមួយ Giroud។ គ្រប់​គ្នា​​ដឹង​ថា​​​រឿង​ដែល​កើត​ឡើង។ វា​ពិត​ណាស់​ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដោយ​ពាក្យ​នោះ។ ប៉ុន្តែ​ពួក​យើង​មិន​ចាត់​ទុក​វា​ជា​រឿង​ធំ​ឡើយ ព្រោះ​ពួក​យើង​នៅ​ទី​នេះ​តំណាង​ឲ្យ​បារាំង”៕

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ