Nissan Pathfinder ឆ្នាំ២០២២ ប្តូររូបរាងថ្មីទាំងស្រុង តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

  • 2021-06-15 03:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញនូវតម្លៃ ក៏ដូចជាព័ត៌មានលម្អិតអំពីរថយន្ត Pathfinder ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងខែនេះតែម្តង។

រថយន្ត Nissan Pathfinder ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៣៤ ៥៦០ដុល្លារក្នុងសហរដ្ឋអាមេរិក សម្រាប់ម៉ូដែល Pathfinder S ប៉ុងមួយ ខណៈប្រភេទប៉ុងពីរគឺជា Option តម្លៃ ៩០០ដុល្លារ។

Pathfinder ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៤សេះ ប្រើប្រអប់លេខអូតូ ៩វគ្គថ្មី ហើយផ្តល់មុខងារបើកបររហូតដល់ទៅ ៧ម៉ូដ គឺ Standard, Sport, Eco, Snow, Sand, Mud/Rut និង Tow។

រថយន្ត SUV កៅអី ៣ជួរនេះ អាចអង្គុយបានរហូតដល់ទៅ ៨នាក់ ហើយផ្តល់កន្លែងសាកថ្មទូរសព្ទគ្រប់ជួរទាំងអស់ និងមានបំពាក់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងមានកុងទ័រឌីជីថលដល់ ១២,៣អ៊ីញឯណោះ។

Nissan អះអាងថា Pathfinder បានប្រើកញ្ចក់ acoustic laminated glass, កញ្ចក់ជួរទី២ ក្រាស់ជាងមុន និងបន្ថែមឧបករណ៍អ៊ីសូឡង់នៅលើទ្វារ និងផ្ទៃខាងក្រោម ដែលអាចកាត់បន្ថយសំឡេងរំខានដល់ទៅ ៦០% ឯណោះ។

Pathfinder ថ្មីក៏នឹងមានមុខងារ ProPILOT Assist មកជាមួយដែរ ដោយវាគួបផ្សំរវាងមុខងារ Steering Assistance និង Adaptive Cruise Control ដែលពិនិត្យមើលរថយន្តនៅផ្នែកខាងមុខ ដើម្បីជួយគ្រប់គ្រងដល់ការបង្កើនល្បឿន និងបន្ថយល្បឿនផងដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង